ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ពិតទេស្នងការខេត្តបាត់ដំបងមិនហ៊ានបង្រ្កាបទីតាំងល្បែងរបស់លោក តាល់ ព្រោះខ្លាចបែកឆ្នាំងបាយ
Mon,11 January 2021 (Time 11:52 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 83នាក់)


ខេត្តបាត់ដំបង÷ បច្ចុប្បន្ននេះ ល្បែង ស៊ីសង របស់លោក តាល់ នៅខាងក្រោយបុរី បាត់ដំបង សឃ្វែរ ប្រហែល១០០ម៉ែត្រ ឋិតក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង នៅតែអាច ដំណើរបានយ៉ាង រលូនដដែល ទោះបីសមត្តកិច្ច ធ្លាប់ បានបង្រ្កាបយ៉ាង ណាក៏ដោយ។ សកម្មភាពទាំងនេះ អាចបញ្ជាក់បានថា កំពុងផ្គើនជាមួយគោលនយោបាយ ទាំង៩ចំណុចដើម្បីភូមិ-ឃុំ របស់រាជរដ្ឋាភិបាលកម្ពុជា យ៉ាងច្បាស់ណាស់។

ក្នុងនោះមតិមហាជននានា បានលើកឡើងថា ការចុះបង្រ្កាបទីតាំង ល្បែងសុីសង របស់ តាល់ កន្លងទៅនោះ គឺគ្រាន់តែជាឆាកល្ខោន របស់សមត្ថកិច្ច តែប៉ុណ្ណោះ ដើម្បីបំភាន់ភ្នែក មហាជន ព្រោះបង្រ្កាប មិនដែរបានយូរនោះទេ គឺគេតែងសង្កេតឃើញថា លោក តាល់ ចាប់ផ្តើមលេងវិញភ្លាមៗ ។ សូមបញ្ជាក់ថា ល្បែងស៊ីសង វាគឺជា ប្រភពមួយចំណែកផងដែរ ក្នុងការបង្កើតជា បទល្មើស លួច ឆក់ ប្លន់ និង អំពើ ហឹង្សា ក្នុងគ្រួសារ ផងដែរ ក៏ប៉ុន្តែសមត្តកិច្ចមួយចំនួន ហាក់បីដូចជាមិនសូវ អើពើ បង្រ្កាបនោះទេ បែររក្សាល្បែងសុីសង ដើម្បីទាញយក ផលប្រយោជន៍ ទៅវិញ។

សូមបញ្ជាក់ថា ករណីល្បែងសុី របស់លោក តាល់ នេះគឺ បើកលេងយ៉ាង ដុះស្លែរច្រើនឆ្នាំមកហើយ ទោះបី បណ្តាញ សារព័ត៌មានក្នុងស្រុក ប្រឹងប្រែង ចុះផ្សាយយ៉ាងក៏ដោយ ក៏សមត្តកិច្ចខេត្ត បាត់ដំបង មិនទៅបង្រ្កាបឡើយ ប្រហែលជាខ្លាច បែកឆ្នាំងបាយហើយមើលទៅ។ ដោយយោងតាមប្រភពពីអ្នកញៀនល្បែងដែលចេញ-ចូល លេងក្នុងទីតាំងនោះ គឺបានលួចបង្ហើបឲ្យដឹងថា ក្នុង១ថ្ងៃៗ គឺមានអ្នកចាញ់ល្បែងសុីសង រាប់ពាន់ រាប់មុឺនដុល្លា ឯណោះ ។ ប្រភពបន្តថា មានពេល ខ្លះ អ្នកចូលលេងល្បែងក្នុងនោះ ក៏មានការឈ្លោះប្រកែក ពាក្យសម្តីគ្នា ផងដែរ ដោយសុីសង លុយគ្នា មិនត្រូវ។

ពាក់ព័ន្ធ និង បញ្ហាល្បែងសុីសងរបស់លោក តាល់ នៅវេលាម៉ោងជាង១ រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ សារព័ត៌មានយើង បានទូរស័ព្ទ ទៅលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង ដើម្បីរាយការណ៍ផងដែរ តែអ្វីដែលហួសចិត្តនោះ បែរជាលោកស្នងការឆ្លើយតបវិញថា តេ មិនមើលពេលសម្រាកសោះ ហើយក៏បិទទូរស័ព្ទ ចោលភ្លាមៗ ។ បន្ទាប់មកសារព័ត៌មានយើង បានឆាតតាមបណ្តាញ វ៉ស ស្អាប់ (WhatsApp) និង ផ្ញើវីដេអូពីសកម្មភាព ក្រុមអ្នកញៀន ល្បែង ចេញ-ចូលលេងទៅឲ្យលោកស្នងការមើលផងដែរ តែសង្កេតឃើញថា បានបើកមើលហើយតែមិនឆ្លើយតប ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រុមសារព័ត៌មាន បានរាយការណ៍ជូនលោកស្នងការខេត្តបាត់ដំបង ហើយគាត់ បានត្រឹមត្រូវឆ្លើយតបពាក្យដដែលៗថា តេមិនមើលពេលសម្រាក ។ តើពាក្យទាំងនេះ ជាពាក្យរបស់លោកស្នងការ ដើម្បីឆ្លើយតបទៅអ្នកសារព័ត៌មាន ក្នុងគោលបំណងគេចវេស មិនស្តាប់សេចក្តីរាយការណ៍ និង គេចវេសមិនបង្រ្កាបល្បែងឬ សូមលោកស្នងការខេត្តបាត់ដំបង ជួយបកស្រាយបំភ្លឺផង៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1990 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65460 នាក់
ខែនេះ :
165917 នាក់
3 ខែនេះ :
571290 នាក់
សរុប :
2575943 នាក់