ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ក្រុមការងារ ស.ស.យ.ក ឃុំសាលាក្រៅ ផ្តល់ស្បៀងអាហារដល់ក្រុមគ្រួសារខ្វះខាត ខណ:ពេលកំពុងជួបវិបត្តិ នៃជម្ងឺកូវីដ១៩
Mon,11 January 2021 (Time 09:33 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 17នាក់)


ខេត្តប៉ៃលិន ៖ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ដោយទទួលបានការណែនាំពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធាន ស.ស.យ.ក.ខេត្ត កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារ ស.ស.យ.ក មូលដ្ឋានស្ថិតនៅក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានចុះសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ទៅផ្តល់ជូនដល់ក្រុមគ្រួសារខ្វះខាត ខណ:ពេលកំពុងជួបការលំបាកក្នុងអំឡុងប្រយុទ្ធប្រឆាំ ងនឹងជំងឺកូវីដ-19 ។
ប្រភពបន្តទៀតថា ៖ រហូតមកដល់ពេលនេះ បញ្ហាជម្ងឺកូវីដ១៩ នៅតែអូសបន្លាយរយ:ពេលយូរ ជាពិសេសអ្នកើតជម្ងឺឆ្លងមកពីប្រទេសថៃ មិនអាចឱ្យប្រជាពលរដ្ឋចេញក្រៅទៅធ្វើការ ងារឆ្ងាយពីផ្ទះសម្បែងរបស់ខ្លួនបានដូចមុន ទើបអ្នកខ្លះ ស្នាក់នៅផ្ទះ ធ្វើការងារស៊ីឈ្នួលដកដំឡូងមី និងកាច់ពោតក្រហមជាដើម ដោយបានប្រាក់កម្រៃបន្តិចបន្តួច សម្រាប់ផ្គត់ផ្គង់ជីវភាព លុះក្នុងផ្ទះដែលមានសមាជិកច្រើន មិនអាចជួយទំនុកបម្រុងគ្រប់គ្រាន់ ធ្វើឱ្យមានការខ្វះខាត ជាពិសេសគឺម្នាក់ៗ មិនហ៊ានឆ្លងដែនទៅធ្វើការនប្រទេសជិតខាងនោះឡើយ ពោលគឺប្រទេសថៃ ព្រោះមានការឆ្លងរីករាលដាលខ្លាំងនៅទីនោះ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋ ដែលគ្មានដីស្រែ ចម្ការ អាស្រ័យផលនឹងគេ ទទួលរងការខ្វះខាតស្បៀងអាហារ ទើបក្រុមការងារ ស.ស.យ.ក ឃុំសាលាក្រៅ ចុះចែកស្បៀងជូន ដើម្បីជួយដោះស្រាយបញ្ហាជីវភាពដោះទាល់មួយគ្រា ។
ក្រុមការងារ ក៏បានអប់រំ ណែនាំដល់ប្រជាពលរដ្ឋខាងលើ ឱ្យខិតខំប្រឹងប្រែងបន្ថែម ទៀត ដើម្បីជីវភាពរបស់ខ្លួនប្រចាំថ្ងៃ ហើយក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជម្ងឺកូវីដ១៩ ដែលកំពុងតែវាយប្រហារពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ដោយត្រូវថែរក្សាការពារខ្លួនជាប់ជានិច្ច គឺលាងដៃនឹងសាប៊ូ ទឹកអាកុល ជែល ឬពាក់ម៉ាស ពេលចេញដំណើរទៅខាងក្រៅ ទីប្រជុំជន ដើម្បីការពារជីវិតខ្លួន និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ ។
សូមបញ្ជាក់ថា ៖ នៅក្នុងស្រុកសាលាក្រៅ កាលពីពេលថ្មីៗនេះ ទទួលរងការជួបករណីគ្រោះទឹកជំនន់ បណ្តាលឱ្យលិចលង់ស្រូវ ពោតក្រហម ដំឡូងមី អស់ជាច្រើន បណ្តាលឱ្យរងការខូចខាតអស់ច្រើន ជាហេតុដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅកន្លែងនោះ នាពេល ឆ្នាំនេះជួបការលំបាក ៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2014 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65484 នាក់
ខែនេះ :
165941 នាក់
3 ខែនេះ :
571314 នាក់
សរុប :
2575967 នាក់