ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
អភិបាលខេត្តបន្ទាយមានជ័យ ចុះចែកអំណោយសម្តេចតេជោ ហ៊ុន សែន ជាឃីត អាហារហូបចុក ,មី និងទឹកបរិសុទ្ធ ជូនដល់បងប្អូនពលករធ្វើចត្តាឡីស័កប្រមាណ ៣៧៥៤នាក់
Mon,11 January 2021 (Time 02:19 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 16នាក់)


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈគម្មាការខេត្តប្រយុទ្ធជំងឺកូវីដ១៩ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត ក្រុងចុះចែកអំណោយឧបត្ថម្ភ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដល់បងប្អូនពលករមកពីប្រទេសថៃដែលបាននឹងកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះនៅមណ្ឌលចត្តាឡីស័កកម្រិត២ថ្នាក់ខេត្ត នៅកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន៥៨២នាក់។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការឧបត្ថម្ភដល់បងប្អូនពលករធ្វើចត្តាឡីស័ក ក្នុងមួយនាក់ៗអាហារ បីពេលក្នុងមួយថ្ងៃ ឃីត ១កញ្ចប់ ,មី ៦កញ្ចប់ និងទឹកបរិសុទ្ធវីតាល់ ១.៥លីត្រ ៦ដប ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ បានឲ្យដឹងថា គិតមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្នុងខេត្តមានបងប្អូនពលករត្រឡប់មកប្រទេសថៃកំពុងធ្វើចត្តាឡីស័កចំនួន ៣៧៥៤នាក់ ស្រី១៦០២នាក់ ហើយក្នុងនោះមាន វិជ្ជមានកូវីដ១៩ ចំនួន៨នាក់ ស្រី៦នាក់ ។

ឯកឧត្តម ‘’ខ្ញុំបាទ អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត តំណាងឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកំពុងធ្វើចត្តាឡីស័ក ជិត៤០០០នាក់ សូមថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែល បានផ្តល់ការឧបត្ថម្ភថវិកាសម្រាប់អាហារហូបចុក អំណោយឃីត ។

ជាមួយគ្នានេះ ខ្ញុំបាទតំណាងឲ្យប្រជាពលរដ្ឋទាំងអស់សូមគោរពដឹងគុណជានិច្ចចំពោះទឹកចិត្តសប្បុរសរបស់សម្តេច ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូបនៃខេត្តបន្ទាយមានជ័យយើងខ្ញុំ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2149 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65619 នាក់
ខែនេះ :
166076 នាក់
3 ខែនេះ :
571449 នាក់
សរុប :
2576102 នាក់