ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
បើកដំណើរការសិក្សាឆ្នាំថ្មី២០២០ ២០២១ដំណើរការជាប្រក្រតី សិស្សទាំងអស់គោរពតាមការបទបញ្ជារបស់រដ្ឋាភិបាល
Mon,11 January 2021 (Time 02:16 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 13នាក់)


ខេត្តបន្ទាយមានជ័យ ៖ថ្ងៃបើកដំណើរការសិក្សាឆ្នាំថ្មី២០២០ .២០២១ ដំណើរការជាប្រក្រតី សិស្សទាំងអស់គោរពតាមបទបញ្ជា របស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល នៅព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១។លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជនកីឡាខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២០. ២០២១ ដំណើរការជាប្រក្រតីដោយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ គោរពទៅតាមបទបញ្ជា
របស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាលពាក់ម៉ាស់គ្រប់ៗគ្នា កំពុង ស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩​។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ​លោកគ្រូ អ្នកគ្រូូ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ​សុវសុវត្ថិភាពសុខភាពសិស្សនិងសេចក្តីណែនាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលនៅជាធរមានហើយគណៈគ្រប់គ្រងសាលា ត្រូវវាយតម្លៃហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូ​វីដ​-១៩ និង​ស្នើសុំ​យោបល់​ពី​ប្រធាន​មន្ទីរអប់រំ​យុវជនខេត្ត​ផងដែរ។​
លោក​បាន​ប​ន្តទៀតថា ប្រធាន​មន្ទីរអប់រំ យុវជនខេត្ត​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចាត់​វិធានការ​ឆ្លើយតប ដោយមាន​ភា​ពទន់ភ្លន់​ និង​ទា​ន់ពេលវេលា​និង​ត្រូវ​រាយការណ៍​ជាប្រចាំ​តាម​ឋានានុក្រម មក​មន្ទីរអប់រំ។​
លោក​បាន​ប​ន្ថែម​ថាក្នុងការបើក
បវេសនកាលឆ្នាំសិក្សាថ្មីនៅតាមសាលានិមួយៗនៅតែដំណើរការចុះឈ្មោះសិស្សចូលរៀនដដែលនិងរលូន។
ក្នុងនោះលោកគ្រូ និងអ្នកគ្រូ សិស្សានុសិស្សទាំងអស់បានសម្ដែងនូវទឹកចិត្តសប្បាយ
រីករាយជាមួយ គ្រប់សាលាទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ កំពុងមើលឈ្មោះនិងបោសសំអាតនៅតាមថ្នាក់រៀនយ៉ាងសស្រាក់សស្រាំដើម្បី អបអរសាទរថ្ងៃផ្ដើមជីវិតសិក្សាដំបូងរបស់សិស្សានុសិស្ស ដែលទើបនឹងដល់អាយុចូលសាលារៀននិងជាថ្ងៃដែលសិស្សានុសិស្ស បន្តចូលរៀនសូត្រគ្រប់កម្រិត នៅទូទាំងខេត្តបន្ទាយមានជ័យក្នុងមនោសញ្ចេតនារីករាយកក់ក្តៅ និងមោទនភាពជាទីបំផុត។
ក្នុងនោះលោកឈូប៊ុនរឿងបានធ្វើការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ មាតា បិតា អាណាព្យាបាលសិស្ស អាជ្ញាធរដែនដីនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តនិងធនធានសម្រាប់ជួយជ្រោម ជ្រែងលើគ្រប់សកម្មភាពក្នុងបុព្វហេតុរួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំក្នុងខេត្តបន្ទាយមានជ័យ ឲ្យទទួលបានជោគជ័យក្នុងរយៈពេលកន្លងមក។
ក្នុងនោះលោកបានផ្ដាំផ្ញើផងដែរដល់មាតាបិតាអាណាព្យាបាលសិស្ស ទាំងអស់ត្រូវនាំគ្នាបញ្ជូនកូនចៅទៅចុះឈ្មោះចូលរៀននៅដើមបវេសនកាលឆ្នាំសិក្សាថ្មីនេះឲ្យបានគ្រប់ៗគ្នានិងត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនចៅឲ្យបានជាប្រចាំ​ សូមបង្កើតបរិយាកាសល្អ ក្នុងក្រុមគ្រួសារក៏ដូចជាការផ្ដល់ដំបូន្មានដល់កូនចៅទាំងផ្នែកសុខភាព ផ្នែកចំណេះដឹង និងសីលធម៌ ដើម្បីជួយឲ្យពួកគេក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព ទេពកោសល្យ ព្រមទាំងទទួលបានសម្បទានសម្រាប់ការចាប់យកវិជ្ជា និងចរិយាឈានទៅកសាងអនាគតដ៏រុងរឿងសាកសមជាកុលបុត្រខ្មែរ និងជាសសរទ្រូងនៃប្រទេសជាតិយើងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2185 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65655 នាក់
ខែនេះ :
166112 នាក់
3 ខែនេះ :
571485 នាក់
សរុប :
2576138 នាក់