ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ឥណ្ឌូនេស៊ីជួបគ្រោះផ្ទួនៗ ៖ ធ្លាក់យន្តហោះមិនទាន់រកឃើញផង ភ្លៀងខ្លាំងរអិលបាក់ដីសម្លាប់មនុស្ស១១នាក់ទៀត
Mon,11 January 2021 (Time 02:14 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 15នាក់)


ហ្សាការតា៖ គ្រោះធម្មជាតិរអិលបាក់ដីពីរកន្លែង ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅប្រទេសឥណ្ឌូនេស៊ី បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ១១ នាក់និងរបួស ១៨ នាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel NewsAsia នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី (BNPB) លោក Raditya Jati បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះធម្មជាតិរអិលបាក់ដីនេះបានកើតឡើងនៅភូមិ Cihanjuang នៅភាគខាងលិចកោះជ្វាប្រហែល ១៥០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាកាតាបានកើតឡើងនៅចន្លោះម៉ោងប្រមាណ ៤ ទៅម៉ោង ៧៖៣០យប់ ថ្ងៃសៅរ៍។

អ្នកនាំពាក្យរូបនេះដដែលបានបន្ថែមថា ខណៈពេលនេះក្រុមអ្នកជួយសង្គ្រោះកំពុងជម្លៀសប្រជាជន ចេញពីតំបន់រងគ្រោះផងដែរ។

គួរជម្រាបជូនដែរថា នេះជាឩបទ្ទវហេតុទី២ហើយសម្រាប់ឥណ្ឌូនេស៊ី ក្នុងថ្ងៃតែមួយ ដោយឩបទ្ទវហេតុទីមួយ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ឥណ្ឌូនេស៊ី បានបាត់ចេញពីប្រព័ន្ធរ៉ាដា ហើយសង្ស័យថាបានធ្លាក់ចូលក្នុងសមុទ្រ ក្រោយហោះហើរបានត្រឹមតែរយៈពេល៤នាទី៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1856 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65326 នាក់
ខែនេះ :
165783 នាក់
3 ខែនេះ :
571156 នាក់
សរុប :
2575809 នាក់