ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
អ្នកបើករថយន្តទំនងស្រវឹងបើករថយន្តបុកម៉ូតូពីក្រោពេញទំហឹងបណ្តាលឲ្យកូនជិះពីក្រោយស្លាប់និងឪពុកអ្នកបើករបួសធ្ងន់
Sun,10 January 2021 (Time 10:04 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 14នាក់)


ខេត្តបន្ទាយមានជ័យ៖
អ្នកបើករថយន្តទំនងស្រវឹងបើករថយន្តបុកម៉ូតូពីក្រោពេញទំហឹងបណ្តាលឲ្យកូនជិះពីក្រោយស្លាប់និងឪពុកអ្នកបើករបួសធ្ងន់ នៅវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅលើកំ ណាត់ផ្លូវជាតិលលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថាជនរងគ្រោះឪពុកឈ្មោះគង់ តុលា ភេទប្រុស អាយុ៣៣ឆ្នាំនិងកូនឈ្មោះផាន សំរេច ភេទប្រុស អាយុ១១ឆ្នាំ ទាំង២នាក់ រស់នៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានបើកម៉ូតូធុនសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរ ពីលិចទៅកើតស្របពេលនោះមានរថយន្តមិនស្គាល់ម៉ាកបើកមកដល់ចំណុចកើតហេតុស្របទិសគ្នាទឹនងស្រវឹងក៏បើកបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាល​ឲ្យកូនប្រុសអាយុ១១ឆ្នាំ ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកឪពុករងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ។

ចំណែករថយន្តក្រោយពីបង្កហេតុ បានបើករត់គេចខ្លួនបាត់ស្រមោល សពកុមាររងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2040 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65510 នាក់
ខែនេះ :
165967 នាក់
3 ខែនេះ :
571340 នាក់
សរុប :
2575993 នាក់