ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
លោកលី ធុចត្រូវបាន​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​និង​ម្ចាស់ជំនួយ​លើ​ការងារ​បោសសម្អាតមីន
Do,10 September 2020 (Time 02:30 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 21នាក់)


ខេត្តបន្ទាយមានជ័យ​៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​បាន​លើកឡើងថា ខេត្តបន្ទាយមានជ័យ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជានិង​ម្ចាស់ជំនួយ​លើ​ការងារ​បោសសម្អាត​មីន​។
ការលើកឡើង​បែបនេះ​ក្នុងឱកាស​ដែល​ទេសរដ្ឋមន្ត្រី លី ធុជ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ដឹកនាំ​តំណាង​ប្រទេស​ម្ចាស់ជំនួយ​គម្រោង បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤ រួមមាន​អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ និង​អង្គការ UNDP ចុះ​ទស្សនកិច្ច​ប្រតិបត្តិការ​បោសសម្អាត​មីន របស់ ប្រតិបត្តិ​ករ​ស៊ីម៉ាក់​ស្ថិតនៅ​ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ និង​បាន​ជួប​សំណេះសំណាល​ជាមួយ​អ្នកទទួលផល លើដី​បោសសម្អាត​មីន​រួច​ស្ថិតនៅ​ភូមិ​សឹង្ហ​ត្បូង ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០​។​
​ដំណើរ​ទស្សនកិច្ច​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​, លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​, លោក Rho Hyunjun នាយក​KOICA ប្រចាំ​កម្ពុជា​, លោក Nick Beresford តំណាង UNDP ប្រចាំ​កម្ពុជា​, ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​, ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន និង​ប្រតិបត្តិ​ករ​ស៊ីម៉ាក់​ជាច្រើន​នាក់​ផងដែរ​។
​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ នូ​វែ​ល​សេ​ឡង់ និង​អង្គការ UNDP ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤ ក្នុង​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា ដើម្បី​ផ្តល់​ដី​មាន​សុវត្ថិភាព និង​ជួយសង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ឲ្យ​រួច​ផុតពី​ការ​គម្រាមកំហែង​ដោយសារ​មីន​។​
​ជាមួយគ្នា​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់ជំនួយ និង​ប្រទេស​ជា​មិត្ត​ដ៏​ឆ្នើម​ដទៃទៀត​របស់​កម្ពុ​ជារួម​មាន​៖ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ស្វី​ស ចិន ន័​រវេ​ស្ស កាណាដា អៀរ​ឡង់ និង UNICEF ព្រមទាំង​មូលនិធិ​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​ផងដែរ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រតិបត្តិ​ករ​ស៊ីម៉ាក់ ដែល​បាន​ចូលរួម និង​សម្រេចបាន​នូវ​សមិទ្ធផល​យ៉ាងច្រើន ក្នុងការ​រំដោះ​ផ្ទៃដី​ដែលមាន​មីន ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​នាពេល​កន្លងមក​។
ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ស៊ីម៉ាក់​គឺជា​ប្រតិបត្តិ​ករ​ជាតិ​ដែលមាន​បទពិសោធន៍ និង​ជំនាញ​ខ្ពស់​ក្នុង​វិស័យ​សកម្មភាព​មីន ទាំង​នៅ​កម្រិត​ជាតិ និង​អន្តរជាតិ​។​
ឯកឧត្តម​ទេសរដ្ឋមន្ត្រី និង​ម្ចាស់ជំនួយ​បាន​ជួប​សំណេះសំណាល ដោយផ្ទាល់​ជាមួយ​អ្នកទទួលផល​ពី​ដី ដែល​បាន​បោសសម្អាត​មីន​រួច​ព្រមទាំង បានប្រគល់​ជូន​នូវ​លិខិតបញ្ជាក់​ដល់​ភូមិ​ចំនួន​៥ ដែលជា​ភូមិ​អស់​ការ​គម្រាម​ដោយសារ​មីន​។
ឯកឧត្តម​បន្តទៀតថា ខេត្តបន្ទាយមានជ័យ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ម្ចាស់ជំនួយ​លើ​ការងារ​បោសសម្អាត​មីន​។​
​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៦ និង​ជា​គម្រោង​ដែលមាន​ពហុ​ម្ចាស់ជំនួយ គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​មីន និង​រួមចំណែក​ក្នុងការ​សំរេច​ឲ្យ​បាន​នូវ ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ឆ្នាំ​២០១៨–២០២៥ ដែល​ក្នុងនោះ UNDP មាន​ភារកិច្ច​ជួយ​កៀរគរ​ធនធាន រួមទាំង​ការជួយ​ថវិកា និង​ទីប្រឹក្សាបច្ចេកទេស ហើយ​អាជ្ញាធរ​មីន​ទទួលខុសត្រូវ​ក្នុងការ​ចាត់ចែង​ការអនុវត្ត​គម្រោង​។
ចាប់ពី​ឆ្នាំ​២០០៦ រហូតដល់​ខែកក្កដា ឆ្នាំ​២០២០ គម្រោង​បាន​បោសសម្អាត​ដី​មាន​មីន​ចំនួន ២៤៦.៥​គីឡូម៉ែត្រ​ការ៉េ ដោយ​រកឃើញ និង​បាន​បំផ្លាញចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ៦៩.៨១៥​គ្រាប់​, មីន​ប្រឆាំង​រថក្រោះ​ចំនួន ១.៤៩៦​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២១២.៥៥៥​គ្រាប់ ដែល​បានផ្តល់​ផលប្រយោជន៍​ជា​ប្រយោល​ដល់​ប្រជាជន ក្នុង​សហគមន៍​ប្រមាណ ១.០២៨.៦៨៣​នាក់ ក្នុងនោះ ៥០​ភាគរយ​ជា​ស្ត្រី​។​
​សូមបញ្ជាក់​ផងដែរ​ថា ខេត្តបន្ទាយមានជ័យ​គឺជា​ខេត្ត​មួយ ក្នុងចំណោម​ខេត្ត​ដែលមាន​ជនរងគ្រោះ​ថ្នាក់ ដោយ​គ្រាប់មីន​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ផ្ទៃដី​មាន​មីន​ចំនួន ២២៣​គីឡូម៉ែត្រ​ក្រឡា​ត្រូវបាន​បោសសម្អាត និង​យកមកប្រើ​ប្រាស់ និង​នៅសល់​ដី​ប្រមាណ ១៤៧​គីឡូម៉ែត្រ​ក្រឡា​ដែល​នៅ​មានការ​គម្រាម​ដោយសារ​មីន​។ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២០ ខេត្តបន្ទាយមានជ័យ​មាន​ជនរងគ្រោះ​ដោយសារ​មីន និង​គ្រាប់​ចំនួន ៨.៨៨២​នាក់ ស្មើនឹង ១៤% នៃ​គ្រោះថ្នាក់​ទូទាំងប្រទេស​។
ដោយឡែក ឃុំ​អូរ​បី​ជាន់​គឺជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ ដែលមាន​មីន​ច្រើន​បំផុត​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​អ្នកស្លាប់ និង​របួស​ចំនួន ១៣៨​នាក់ ស្រី ១០​នាក់ ដោយសារ​មីន​ចំនួន ១២៨​នាក់​។ ឃុំ​អូរ​បី​ជាន់​មាន​ផ្ទៃដី​ដែល​បាន​បោសសម្អាត​មីន​រួច​ចំនួន ១៧,៤​គីឡូម៉ែត្រ​ក្រឡា ហើយ​នៅសល់​ផ្ទៃដី​សង្ស័យថា​មាន​មីន​ចំនួន ១៦,៥​គីឡូម៉ែត្រ​ក្រឡា​៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
781 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
73439 នាក់
ខែនេះ :
268677 នាក់
3 ខែនេះ :
677589 នាក់
សរុប :
1796087 នាក់