ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ស្រ្តីជាជនជាតិកូរ៉េម្នាក់ធ្លាក់ពីអាគារខុនដូSKYLARជាន់ទី២៤ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័
Sa,05 September 2020 (Time 04:47 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 29នាក់)


ភ្នំពេញ ៖ស្ត្រីជនជាតិកូរ៉េម្នាក់ បានធ្លាក់ពីលើអាគារខុនដូរSKYLARកម្ពស់២៩ជាន់នៅវេលាម៉ោង ១២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ៤១ កែង និងផ្លូវព្រះនរោត្តម ខាងក្រោយអូតែលតាយម៉េងចាស់ ក្នុងក្រុម៦១ ភូមិ១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន   រាជធានីភ្នំពេញ។
ស្រ្តីជាជនជាតិកូរ៉េដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ JANG HEYIYOUNG ភេទស្រីអាយុ៣២ឆ្នាំ ដោយដឹងថាធ្លាក់ពីជាន់ទី ២៤ បន្ទប់លេខ ៥ធ្លាក់មកចូលក្នុងដីឡូផ្ទះដែលគេទុកចោលមួយកន្លែងនៅជិតកន្លែងកើតហេតុបណ្ដាលឲ្យស្លាប់យ៉ាងអណោចអធម៌។
បើតាមសម្ដីសន្តិសុខដែលយាមការនៅខុនដូខាងលើបាន ប្រាប់ឲ្យដឹងថាគាត់ឮសូរសំឡេងធ្លាក់ក្រាំងតាំងពីម៉ោងជិត១មកម្ល៉េះគាត់ក៏មិនចាប់អារម្មណ៍ទេ រហូតដល់សង្សារនារីរ ង គ្រោះជាជនជាតិកូរ៉េដូចគ្នា គាត់មកពីក្រៅមកពីកន្លែងផឹកស៊ីវិញដែលដើររកសង្សារគាត់មិនឃើញគាត់បានចុះមកសួរនាំសន្តិសុខបានប្រាប់ថាមានឮសូរធ្លាក់ ក្រាំង ចូលក្នុងដីឡូត៍ ដែលគេទុកចោលមួយកន្លែងហើយក៏ នាំគ្នាឡើងរបងមើលស្រាប់តែឃើញស្រ្តីរងគ្រោះខាងលើដេកស្លាប់បែកក្បាលបាក់ដៃបាក់ជើងស្លាប់ទាំងអាវសោយឡើងលើយ៉ាងអណោចអធម៌ ទើបបង្កឱ្យមានការ ភ្ញាក់ផ្អើលបានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានទំនាក់ទំនងខាងសមត្ថកិច្ចកោសល្យវិច្ច័យចុះមកពិនិត្យទៅលើសាកសព ថាតើរឿងនេះជារឿងឃាតកម្មឬក៏ជារឿងអត្តឃាត។
ក្រោយពីសមត្ថកិច្ចបច្ចេកទេសចក្ខុកោសល្យវិច្ច័យនឹងតំណាងស្ថានទូតកូរ៉េរួមសហការណ៍ត្រួតពិនិត្យរួចលោក វេជ្ជបណ្ឌិត នងសុវណ្ណរត្ន័ បានបញ្ជាក់ថាសពនារីរងគ្រោះស្លាប់ដោយសារតែអត្តឃាត(គឺលោតសម្លាប់ខ្លួនដោយខ្លួនឯង)ចំពោះមូលហេតុមិនទាន់ដឹងច្បាស់លាស់នៅឡេីយទេ សពត្រូវបានដឹកយកទៅតំកល់នៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រណី៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1535 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
74193 នាក់
ខែនេះ :
269431 នាក់
3 ខែនេះ :
678343 នាក់
សរុប :
1796841 នាក់