ទាហានថៃ ដាក់ពង្រាយបន្លាលួស ៣ ជាន់ ទប់ស្កាត់ពលករខ្មែរ ដែលឆ្លងព្រំដែនខុសច្បាប់
ប្រទេសថៃ ៖ ខ្សែលួសបន្លាកំពស់ ៣ ជាន់ ត្រូវបានកម្លាំងយោធាថៃ ដាក់ពង្រាយយ៉ាងល្អិតល្អន់ ដោយមាន
បំពាក់តេឡេ សម្រាប់ផ្តល់ជាសម្លេងផងដែរ នៅពេលដែលមានមនុស្សទៅប៉ះពាល់វា ដែលបន្លាលួសនេះ
ត្រូវបានគេដាក់ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនខេត្តស្រះកែវ ជាមួយនិងព្រំដែនប្រទេស កម្ពុជា ក្នុងរយៈចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ លើផ្ទៃដីរាបស្មើ ។
យោងតាមរបាយការណ៍ថៃបានបញ្ជាក់ថា នៅរសៀលថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២០ នេះនៅចំណុច ឃុំ ប៉ារ៉ៃ
ក្នុងស្រកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ មានការចុះត្រួតពិនិត្យតាមបណ្តោយខ្សែបន្ទាត់ព្រំដែន
ពីសំណាក់លោក ត្រាផុង ម៉ាឡៈខាំ មេបញ្ជាការ កងរយ ១២០៥ ដែលក្នុងនោះមានយោធាឈុតខ្មៅលេខ ១២
លេខ ១៣ និង តម្រួតការពារព្រំដែនលេខ ១២ ផងដែរ ។
នៅត្រង់ចំណុចខាងលើ គឺក្រុមទាហានថៃ បានដាក់ពង្រាយខ្សែ លួសបន្លា ដែលមានកំពស់ ៣ ជាន់
និងមានប្រវែង ១០ គីឡូម៉ែត្រ ដែលរយៈចម្ងាយសរុបរវាងខ្សែបន្ទាត់ព្រំដែនខេត្តស្រះកែវ ជាមួយនិងព្រំដែនកម្ពុជា មានប្រវែង ១៥៦ គីឡូម៉ែត្រ ឯផ្ទៃដីរាបស្មើ គ្មានភ្នំ និង គ្មានអូរ ជាប់នឹងខ្សែបន្ទាត់ព្រំដែនកម្ពុជា មាន
តែ ១០ គីឡូម៉ែត្រ តែប៉ុណ្ណោះ ។
លោកមេបញ្ជាការរូបនេះ បានលើកឡើងថា បច្ចុប្បន្នពលករខ្មែរដែលចូលទៅបម្រើការងារនៅក្នុងប្រទេសថៃ
គឺមានចំនួនច្រើន ហើយម៉្យាងទៀតនៅពេលដ៏ខ្លីខាងមុខនេះ ប្រទេសកម្ពុជា និងមានពិធីបុណ្យភ្ជុំ ស្របពេលដែលរដ្ឋមន្ត្រីថៃ និង កម្ពុជា សម្រេចបិទខ្សែបន្ទាត់ព្រំដែនជាបណ្តោះអាសន្ន ដោយសារតែរោគ កូវីដ-១៩
កំពុងរាតត្បាត ដូច្នេះទើបសមត្ថកិច្ចថៃ ចាប់ផ្តើមដាក់ពង្រាយខ្សែលួសដើម្បីការពារការលបឆ្លងដែន ចេញ
ចូល របស់ពលករខ្មែរ នាឱកាសបុណ្យភ្ជុំខាងមុខ ៕