ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
កងទ័ពអាមេនៀច្បាំងគ្នាជាមួយអាហ្សែរបៃហ្សង់ ទទួលបានជ័យជំនះ ស្មើគ្នា!
Mi,30 September 2020 (Time 07:15 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 109នាក់)


ការដណ្ដើមកាន់កាប់ទឹកដីតំបន់ណាហ្ក័រណូ-ការ៉ាបាក់ នោះ បានធ្វើឲ្យកងទ័ពរបស់ប្រទេសអាហ្សែរបៃហ្សង់ (Azerbaijan) និងកងទ័ពអាមេនៀ (Armenia) វាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ហើយបើគិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ប្រទេសទាំង២នេះបានវាយប្រយុទ្ធគ្នា២ថ្ងៃមកហើយ។

ក្រសួងការពារជាតិអាហ្ស៊ែរបៃហ្សង់ បានអះអាងថា កងកម្លាំងអាម៉េនីបានបាញ់ផ្លោងចូលទីប្រជុំជនតាតារបស់ខ្លួនមុន។ ប៉ុន្ដែភាគីខាងអាមេនៀន បានចោទប្រកាន់ទៅគូជម្លោះថា ជាអ្នកបង្កហេតុមុន។

ដោយឡែកមន្រ្ដីយោធារបស់ប្រទេសអាមេនៀ បានអះអាងថា ការវាយប្រយុទ្ធគ្នា រវាងកងទ័ព នសប្រទេសទាំង២នេះចាប់តាំងពីវេលារំលងអធ្រាត្រ បន្ដរហូតដល់ពេលព្រឹកនេះ។ ការវាយប្រយុទ្ធគ្នានេះ បានបណ្ដាលឲ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និងរងរបួស។

មន្ត្រីយោធាអាហ្ស៊ែរបៃហ្សង់ បានប្រាប់សារព័ត៌មាន Interfax ថា ទាហានអាមេនី ប្រហែលជាង៥៥០នាក់ត្រូវសម្លាប់។ ប៉ុន្ដែការអះអាងនេះ ត្រូវបានកងទ័ពអាមេនីច្រានចោលថា នេះជាការអះអាងផ្ទុយពីការពិត។
មន្ត្រីក្នុងតំបន់ផ្តាច់ទឹកដីណាហ្ក័រណូ-ការ៉ាបាក់ បានឲ្យដឹងថា ទាហានរបស់ខ្លួនចំនួន៥៨នាក់ និងជនស៊ីវិល២នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ។
រីឯក្រសួងការពារជាតិអាមេនី បានឲ្យដឹងថា កងទ័ពរបស់ខ្លួនប្រមាណ២០០នាក់រងរបួសស្រាល និងភាគច្រើនបានវិលចូលសមរភូមិវិញហើយ។

ទោះជាយ៉ាងណា បើតាមប្រភពព័ត៌មានឯករាជ្យ បានឲ្យដឹងថា ការវាយប្រហារយុទ្ធគ្នា រវាងភាគីទាំង២នេះ បានបណ្ដាលឲ្យខូចខាតទាំងសងខាង។ ប៉ុន្ដែគេនៅមិនទាន់ដឹងច្បាស់អំពីចំនួនអ្នកស្លាប់ និងរងរបួស រវាងភាគីទាំង២នេះ នៅឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិតទេស្នងការខេត្តបាត់ដំបងមិនហ៊ានបង្រ្កាបទីតាំងល្បែងរបស់លោក តាល់ ព្រោះខ្លាចបែកឆ្នាំងបាយ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារ ស.ស.យ.ក ឃុំសាលាក្រៅ ផ្តល់ស្បៀងអាហារដល់ក្រុមគ្រួសារខ្វះខាត ខណ:ពេលកំពុងជួបវិបត្តិ នៃជម្ងឺកូវីដ១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មុខរបរមូរចម្បើងលក់ នៅក្នុងរដូវច្រូតកាត់អាចប្រាក់ចំណូលក្នុង១ថ្ងៃ ពី២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រភពពីបរទេស រកឃើញយន្តហោះក្រុមហ៊ុនអាកាសចរ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាងជួសជុលម៉ាស៊ីនម្នាក់ នៅក្រុមហ៊ុន សម្បត្តិ មានហេង បានស្លាប់ក្នុងការដ្ឋាន ក្រោយផ្ទុះម៉ាស៊ីនទឹករថយន្តក្រឡុកស៊ីម៉ង់. (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8883 នាក់
ម្សិលមិញ :
7717 នាក់
សប្តាហ៍នេះ :
35840 នាក់
ខែនេះ :
147643 នាក់
3 ខែនេះ :
565918 នាក់
សរុប :
2531746 នាក់