ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់
Mo,28 September 2020 (Time 05:45 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 35នាក់)


ខេត្តត្បូងឃ្មុំ៖ មនុស្ស៥ នាក់ ជា តៃកុង ត្រាក់ទ័រ និង កម្មករ ត្រូវបានរន្ទះបាញ់បណ្តាលឲ្យស្លាប់ម្នាក់ ភ្លាមៗ យ៉ាងអាណោចអាធ័មនិងរងរបួសធ្ងន់ស្រាល ៤ នាក់ ខណៈពេល កំពុងជញ្ជូនដំឡូងមី ដាក់លើ រឺម៉កត្រាក់ទ័រ ពេលមេឃ កំពុងភ្លៀងធ្លាក់ ដោយ រថយន្ត បានឈប់នៅ ជិត ដើមឈើធំ នៅចម្ការដំឡូង មួយកន្លែង ក្នុងស្រុកមេមត់ ។

លោកវរៈសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឱ្យដឹងថា នៅវេលាម៉ោង ២ ៖ ៣០ នាទី រសៀលថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ ដោយ រន្ទះបាញ់មួយកើតឡើងពេលមេឃកំពុងភ្លៀងបណ្តាយអោយស្លាប់មនុស្ស ម្នាក់ ឈ្មោះ​ វិន​ ថាង​ ភេទប្រុស​ អាយុ​ ៣៥ឆ្នាំ​ នៅចំណុចចំការដំឡូងជាប់ព្រំដែនវៀតណាមចន្លោះបង្គោល​លេខ ៨២,៨៣​ ខាងត្បូង​ ភូមិសាទុំ​ ឃុំជាំក្រវៀនស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​។

ហេតុការណ៍គ្រោះថ្នាក់ រន្ទះបាញ់នេះ កើតឡើង ក្នុង ខណះពេលដែលជនរងគ្រោះបានលេីកដំឡូងដាក់លេីរម៉កត្រាក់ទ័រ ភ្លាមនោះក៏ ត្រូវរន្ទះបាញ់បណ្តាយអោយស្លាប់​ មនុស្សម្នាក់ភ្លាមៗ និង បណ្តាលឲ្យ រងរបួស​មនុស្សចំនួន ០៤​នាក់​ ដែល មនុស្ស អ្នករងគ្រោះទាំង៤ នាក់នោះ៖
ទី១ ឈ្មោះ​ ផេង​ ឌីន​ ភេទស្រី​ អាយុ២២ឆ្នាំ(របួសស្រាល)
ទី២ ឈ្មោះ​ ចក​ ចេន​ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ (របួសធ្ងន់)
ទី៣ ឈ្មោះ​ ជិន​ កែវឡាយ​ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ(របួសធ្ងន់) និងទី៤ ឈ្មោះ​ សឿន​ គិស​ ភេទ​ ប្រុស​ អាយុ​ ៣៨​ ឆ្នាំ(របួសស្រាល)​ អ្នកទាំង​ ៤នាក់នៅភូមិ​ ជាំអំពិល​ ឃុំជាំ​ ស្រុកមេមត់​ ខេត្តត្បូងឃ្មុំជាមួយគ្នា។

សមត្ថកិច្ចបានឱ្យដឹងថាបន្តថា ក្រោយពេលកេីតហេតុជនរងគ្រោះទាំង៤នាក់បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកមេមត់​ ចំណែកសាកសព ជនរងគ្រោះ ត្រូវបាន ក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅ ភូមិសាទុំ​ ឃុំជាំក្រវៀន​ ស្រុកមេមត់​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8345 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
30879 នាក់
ខែនេះ :
242331 នាក់
3 ខែនេះ :
774109 នាក់
សរុប :
2016652 នាក់