ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន !
So,27 September 2020 (Time 09:56 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 23នាក់)


ប៉េកាំង៖ រហូតមកដល់ពេលនេះ ស្ថានការណ៍នៅសមុទ្រចិនខាងកើត កាន់តែតានតឹងឡើង ហើយកងទ័ពអាកាសរបស់កងទ័ពរំដោះ ប្រជាជនចិន បានបើកយន្ដហោះចម្បាំងបំបាងកាយ J-20 ដ៏ទំនើបរបស់ខ្លួន នៅជិតព្រំដែនកោះតៃវ៉ាន់ ដើម្បីជាការបំភិតបំភ័យ និងជាសារព្រមានដល់ការប្រកាសអំពីឯករាជភាពរបស់ទីក្រុងតៃប៉ិ ផ្ដាច់ចេញពីចិន។

បើតាមសារព័ត៌មានរបស់ចិន Global Times បានផ្សាយ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ថា យន្ដហោះចម្បាំងបំបាងកាយ ប្រភេទ J-20 ដ៏ទំនើបចុងក្រោយរបស់កងទ័ពអាកាសរំដោះប្រជាជនចិន បានហោះហើរ នៅលើដែនអាកាស លើទីក្រុងចិនភាគខាងកើត មានចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ពីកោះតៃវ៉ាន់។ សកម្មភាពរបស់កងទ័ពអាកាសចិនខាងលើនេះ ក៏ជាសារបំភិតបំភ័យ និងព្រមានដល់កោះតៃវ៉ាន់អំពីការប្រកាសឯករាជភាពផ្ដាច់ចេញពីចិន និងអាមេរិកដែលជាសម្ពន្ធមិត្តរបស់តៃវ៉ាន់។
ប្រទេសចិននៅតែអះអាងថា កោះតៃវ៉ាន់ ជាអាណាខេត្តរបស់ខ្លួន ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងនឹងប្រើប្រាស់កម្លាំងយោធាកម្ចេចដែនកោះនេះ ប្រសិនទីក្រុងតៃប៉ិប្រកាសអំពីឯករាជភាព ផ្ដាច់ចេញពីចិន។ ក្រៅពីនេះ ក្រុងប៉េកាំងក៏បានព្រមានដល់អាមេរិក កុំឲ្យលូកដៃចូលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។

ក្រុមអ្នកវិភាគ បានឲ្យដឹងថា យន្ដហោះ J-20 ហោះហើរឆ្លងកាត់កោះតៃវ៉ាន់ បង្ហាញពីភាពខ្លាំងក្លារបស់ខ្លួនខាងយោធាពីលើដែនកោះនេះ ប្រសិនបើអាជ្ញាធរតៃវ៉ាន់ និងសហរដ្ឋអាមេរិកនៅតែបន្តបង្កបញ្ហា និងធ្វើឲ្យប៉ះពាល់ដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ចិន។
ដោយសារតែមានការគំរាមកំហែងពីប្រទេសចិន ទើបក្រសួងការពារជាតិកោះតៃវ៉ាន់ បានបញ្ចេញកញ្ចប់ថវិកា រហូតដល់៦០ពាន់លានដុល្លារអាមេរិក សម្រាប់ទិញគ្រឿងសឹកដ៏ទំនើបៗ ពីសហរដ្ឋអាមេរិក យកមកទប់ទល់នឹងចិន។ ស្របគ្នានេះ កងទ័ពកោះតៃវ៉ាន់ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់សង្រ្គាមជាមួយនឹងប្រទេសចិន ដែលអាចនឹងកើតឡើងជាយថាហេតុ។

ជាមួយគ្នានេះដែរ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីវិន បានអះអាង កាលពីពេលកន្លងថា លោកស្រីត្រូវតែការពារដែនកោះតៃវ៉ាន់ មិនឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ចិនដីគោកឡើយ បើទោះជានៅក្នុងមធ្យាបាយណាក៏ដោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8502 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
31036 នាក់
ខែនេះ :
242488 នាក់
3 ខែនេះ :
774266 នាក់
សរុប :
2016809 នាក់