ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ពិតជាមានរឿងគួអោយចំឡែកៗណាស់មានមួយ ករណីទៀតហើយ រឿងឃាតកម្ម ! បុរស់ជាប្ដីចាក់សម្លាប់ប្រពន្ធ សង្ស័យអាចបណ្ដាលមកពីរឿង ដណ្តើមលុយគ្នា ចំនួន៥០០០រៀល ដើម្បីយកទៅទិញស្រាផឹក។
So,27 September 2020 (Time 04:36 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 25នាក់)


ខេត្តពោធិ៍សាត់ ៖ នៅ ថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការខ្លឹម ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

ជនសង្ស័យដៃដល់ជាឃាត.កឈ្មោះ វ៉ាត សារួន ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ..សង្កាត់កើតហេតុខាងលើ។ ចំណែកស្រ្តីជាប្រពន្ធ(ស្លាប់)ឈ្មោះ សាំង ហុន អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ជាមួយគ្នា ។

ករណីឃាតកម្មមួយ ក្នុងករណីប្ដីប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធ ដែលគេសង្ស័យអាចបណ្ដាលមកពីរឿងដណ្តើមលុយគ្នាចំនួន៥០០០រៀល ដើម្បីយកទៅទិញស្រាផឹកបន្ត ខណៈគេដឹងថាបុរសជាជនសង្ស័យស្រវឹងអ៊ួទីនួរជាប្រចាំ ឬផ្តើមចេញពីភ្លើងប្រចណ្ឌផងដែរ ។

ស្រាវជ្រាវជុំវិញកន្លែងកើត ជនសង្ស័យដៃដល់ និងប្រពន្ធជាជនរងគ្រោះ គេសង្កេតល្អូកល្អិន ជាមួយគ្នាខ្លាំងណាស់ ហើយពេលខ្លះពួកគាត់តែងស្រវឹងអ៊ួទីនួរជាប្រចាំទាំងពីរនាក់ និងបង្កទំនាស់ពាក្យសម្ដីគ្នាជាប្រចាំផងដែរ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចក្នុងថ្ងៃកើត ហេតុនេះបានជាតាជាប្ដីទាញកាំបិតចុងស្រួចចាក់យាយជាប្រពន្ធចំនួន២កាំបិត បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង។ ឯអ្នកជិតខាងនិយាយថាមុនពេលកើតហេតុគេឮសំឡេងតាប្រចណ្ឌយាយរួចដណ្តើមលុយ

៥០០០រៀលពីយាយទៅទិញស្រាផឹកមិនបានហើយក្រោយមកស្រាប់តែកើតរឿងបែបនេះតែម្តង។
ជនសង្ស័យជាជនដៃដល់និងជាឃាតក(ប្ដី)ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ នាំយកទៅបន្តនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8742 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
31276 នាក់
ខែនេះ :
242728 នាក់
3 ខែនេះ :
774506 នាក់
សរុប :
2017049 នាក់