ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
រណ្ដៅស្រះទឹកមួយកន្លែងឆក់យកជីវិតក្មេងស្រី ២ នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា
So,27 September 2020 (Time 03:16 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 16នាក់)


ខេត្តបន្ទាយមានជ័យ
ក្មេងស្រី ២ នាក់ត្រូវបានរណ្ដៅស្រះទឹកមួយកន្លែងឆក់យកជីវិតស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបុស្បធំ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថាក្មេងស្រីរងគ្រោះទាំង២នាក់ ម្នាក់មានឈ្មោះ ភាព ចំណាន ភេទស្រី អាយុ១១ឆ្នាំ ជាសិស្ស ឪពុកឈ្មោះភាព តុលា និងម្តាយឈ្មោះឡាច ស៊ីណាក់ មានទីលំនៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ម្នាក់ទៀត ឈ្មោះ វ៉ាង សុខវណ្ណ ភេទស្រី អាយុ៨ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះ ផាត់ វ៉ាង និងម្តាយ ឈ្មោះឈឿន ចាន់ណា មានទីលំនៅ ភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្ត

បន្ទាយមានជ័យ ក្មេងស្រីរងគ្រោះទាំង២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា ។លោកអធិការបានបញ្ជាក់ឲ្យបន្តថានៅមុនពេលកើតហេតុកុមារីរងគ្រោះទាំង២នាក់ បាននាំគ្នាមកងូតនៅក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិបុស្សធំ ឃុំតាគង់ពេលដែលទឹកកំពុងជន់ឡើង។កុមារីទាំងពីរនាក់កំពុងងូតទឹកលេងយ៉ាងសប្បាយស្រាប់តែក្មេងស្រីទាំងពីរនាក់នោះត្រូវ

ទឹកកួចចូលក្នុងរណ្ដៅស្រះបណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់បងប្អូនតែម្តង។ ​លោកវរសេនីយ៍ឯកបេន សំអាតបានបញ្ជាក់ឲ្យដឹងបន្តទៀតថាដោយសារតែនៅទីនោះពុំមានមនុស្សហើយរណ្ដៅទឹកជ្រៅទៀត
បណ្ដាលឲ្យក្មេងទាំងពីរនាក់នោះលង់ស្លាប់ដោយគ្មានអ្នកជួយសង្គ្រោះ។ក្មេងស្រីទាំង២នាក់ក្រោយពីសមត្ថកិច្ចចម្រុះពិនិត្យរួចរាល់ហើយបានប្រគល់ទៅឲ្យឪពុកម្ដាយធ្វើបុណ្យតាមប្រពៃណី៕ វ៉ាន់ ណាង

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8706 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
31240 នាក់
ខែនេះ :
242692 នាក់
3 ខែនេះ :
774470 នាក់
សរុប :
2017013 នាក់