ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ប្រើដាវសាំម៉ូរ៉ៃតាមកាប់ដាច់.កដៃម្ខាងដោយខឹងឌឺដងញយពេក ទ្រាំមិនបាន !
So,27 September 2020 (Time 02:54 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 10នាក់)


ខេត្តបាត់ដំបង,
ស្រុកកំរៀង ករណីហឹង្សាដោយមានស្ថានទម្ងន់ទោសមួយ បានកើតឡើងនៅវរលាម៉ោង៨,៤០នាទីយប់ថ្ងៃទី ២៦ខែកញ្ញាឆ្នាំ ២០២០នៅចំណុចមុខមីហិល ស្ថិតនៅភូមិអូរដាលើឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានបង្កឡើងដោយជនសង្ស័យចំនួនពីរនាក់ ជិះម៉ូតូម៉ាកអិចសិនទ័រ ព៌ណខៀវ ។

យោងតាមសមត្ថកិច្ចបានអះអាងថា នៅមុនពេលកើតហេតុគឺមានជនសង្ស័យចំនួន២ នាក់ដែលត្រូវបានគេកំណត់មុខសញ្ញាបានគឺបានជិះម៉ូតូទៅកាប់ជនរងគ្រោះឈ្មោះ ឈឺន ចាន់ថន ភេទប្រុសអាយុ២៧ឆ្នាំមានមុខរបរជាកម្មករមានទីលំនៅភូមិបឹងរាំងឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលឲ្យដាច់.ក ដៃខាងឆ្វេងម្ខាង ដោយភ្លាមៗនោះជនសង្ស័យក៏បានព្យាយាមគេចខ្លួន តែត្រូវបានកម្លាំងអធិការដ្ឋាន នគបាលស្រុកកំរៀង តាមចាប់ខ្លួនជនសង្ស័យ ដែលជាជនដៃដល់បានម្នាក់ភ្លេមៗផងដែរ ដោយឡែកអ្នកកាន់ចង្កូតបានរត់គេចខ្លួនបាត់ទៅហើយ ។ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ ធា ចាន់ថនភេទប្រុសអាយុ១៧ ឆ្នាំមានទីលំនៅភូមិត្រាងឃុំត្រាង ស្រុកកំរៀងខេត្តបាត់ដំបង។
ឯជនដែលរត់គេចខ្លួនមានឈ្មោះ ឃុន ចាន់រ៉ា ភេទប្រុសអាយុ១៧ឆ្នាំមានទីលំនៅភូមិត្រាងឃុំត្រាង ស្រុកកំរៀងខេត្តបាត់ដំបង ។

ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថាមូលហេតុគឺពួកគេបានស្គាល់គ្នាយូរហើយ ដោយជនរងគ្រោះចេះតែឌឺដងឲ្យខ្លួនញឹកញាប់ខ្លាំងពេកទើបខ្លួនក៏មានគំនិតថានឹងកាប់អោយបាន។ដោយឡែកជនរងគ្រោះគឺកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ៕
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8658 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
31192 នាក់
ខែនេះ :
242644 នាក់
3 ខែនេះ :
774422 នាក់
សរុប :
2016965 នាក់