ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
អាងជើងគ្រុះនិងកោះសក្ត័សិទ្ធិ នៅតែទាក់ទាញ់ ភ្ញៀវ ទៅកំសាន្តច្រើនជាងគេក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
So,20 September 2020 (Time 01:02 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 236នាក់)


បន្ទាយមានជ័យ​៖ អាង​ជើងគ្រុះ និង​កោះ​ស័ក្តិសិទ្ធិ នា​ភូមិ​គោក​សំរោង​លិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នៅតែ​ទាក់ទាញ​ភ្ញៀវ ទៅ​កម្សាន្ត​សប្បាយ ច្រើនជាងគេ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០២០ នេះ ។ ពោលគឺ​ចំនួន​ភ្ញៀវ ច្រើនជាងគេ ដូច​កាលពី​ឱកាស​ឈប់សម្រាក សង​បុណ្យចូលឆ្នាំ ប្រពៃណី​ខ្មែរ (១៧​ដល់​២០​សីហា ឆ្នាំ​២០២០ កន្លង​ម​មក ដែលមាន​ភ្ញៀវ​ជិត ៣ ម៉ឺន​នាក់​) ដែរ ។​
លោក ឈឿន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​កាសែត អ្នកសារពត៏មាន កាលពី​យប់ ថ្ងៃទី​១៧ កញ្ញា​ថាៈ ស្ថិតិ​ភ្ញៀវទេសចរ ទស្សនា​កម្សាន្ត តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្តបន្ទាយមានជ័យ នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ រយៈពេល ២ ថ្ងៃ មាន​ចំនួន ២៥.៤១៣ នាក់ ភ្ញៀវ​អន្តរជាតិ គ្មាន​ក្នុងនោះ គឺ​ថ្ងៃទី​១៦ កញ្ញា មាន​ចំនួន ១.៧៧៨ នាក់ និង​ថ្ងៃទី​១៧ ខែកញ្ញា មាន​ចំនួន ២៣.៦៣៥ នាក់ ។​
​លោក​បាន​បន្ត​បន្តថាៈ ក្នុងនោះ ភ្ញៀវទេសចរ ដែលមាន​ចំនួន​ច្រើនជាងគេ គឺ​នៅ​អាង​ជើងគ្រុះ (​ដូច​នៅ​ថ្ងៃបុណ្យ​ភ្ជុំ​ធំ​ទី​១៧ ខែកញ្ញា មាន​ភ្ញៀវ​ច្រើន​កកកុញ ស្ទះចរាចរណ៍ ខ្លាំង​ផ្លូវ​ចូល​អាង​) ។
ភ្ញៀវ​ច្រើន បន្ទាប់​គឺ​ប្រាសាទបន្ទាយឆ្មារ និង​ស្ពាន​ភ្ជាប់​និស្ស័យ បារាយណ៍​មេបុណ្យ ។​
​លោក ឈឿង សេរី​វុ​ធ បាន​អះអាងថាៈ ក្រុមការងារ​មន្ទីរ បានធ្វើការ​ផ្សព្វផ្សាយ វិធាន​ការសុវត្ថិភាព​ទេសចរណ៍ នៅតាម​សេវា​ស្នាក់នៅ សេវា​ម្ហូបអាហារ និង​រមណីយដ្ឋាន ទេសចរណ៍​នានា ក្នុង​ខេត្ត ហើយ​ក្រុម​នេះ ក៏បាន​សហការ​ជាមួយ អង្គភាព​នគរបាល ការពារ​បេ​តិក​ភ័​ណ្ឌ ប្រាសាទបន្ទាយឆ្មារ ត្រួតពិនិត្យ​កំដៅ​ភ្ញៀវ និង​បាន​សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ប្រជា​ការពារ​ភូមិ រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​ភ្ញៀវ នៅតាម​រមណីយដ្ឋាន​ផ្សេងៗ​ទៀត​។ ការផ្គត់ផ្គង់​ម្ហូបអាហារ ភេសជ្ជៈ គ្រប់គ្រាន់ និង​មានតម្លៃ​សមរម្យ​។​
​លោក​វរសេនីយ៍ សៅ សារឿន អធិការនគរបាល ស្រុក​ថ្មពួក បានអោយដឹង នៅ​ថ្ងៃទី​១៧ កញ្ញា​ដែរ​ថាៈ កម្លាំង​នគរបាល​ស្រុក នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​កម្លាំង​សមត្ថកិច្ច​ផ្សេងទៀត បាន​បង្កើន​ការទទួលខុសត្រូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​បង្កលក្ខណៈ សប្បាយរីករាយ ជូន​ភ្ញៀវ​កម្សាន្ត តាម​គោលដៅ​នានា ។​
​សូម​រំលឹកថា អាង​ជើងគ្រុះ និង​ជិះទូក ទៅ​កោះ​សក្តិ​សិទ្ធិ ទទួលភ្ញៀវ ក្នុងស្រុក​ច្រើនជាងគេ មកពី​គោលដៅ មានការ​ជិះទូក ទៅលេង​កោះ​ស័ក្តិសិទ្ធិ ក្នុង​អាង​។​
​នោះមក​ពី​វា​ជា​កន្លែង​កែច្នៃ​ថ្មី ហើយ​មាន​ភាពជា​ចម្រុះ សម្រាប់​ភ្ញៀវ​គ្រប់​វ័យ​កម្សាន្ត ដូចជា​ទស្សនា​ទេសភាព​អាង ដូច​កូន​សមុទ្រ​ទឹកសាប មើលទៅ​ដូចជា​ប់​ជួរ​ភ្នំ​ដងរែក ដ៏​វែង​អន្លាយ​, ឡើង​លេង​លើរាន​ហាល​ឈើ ,​ចុះ​លើ​ផែ​ស្នោរ និង​ក្បួន​លោហៈ , ជិះ​កូន​ទា ,​ជិះទូក , គយគន់​អ្នកនេសាទ​សហគមន៍ និង​វា​រី​ជាតិ ហើយ​អាច​ទិញ​មច្ឆៈជាតិ​ល្អិតៗ​មក​ចំ​អិនបរិភោគ ,​ក្មេងៗ​ចុះ​ងូតទឹក​ចុះ​, លេង​លើ​កោះ ដែលមាន​ការតុបតែង​ផ្កា​ភ្ញី សម្អាត​ស្មោ​ព្រៃ​ដ៏​ស្អាត​, ថតរូប​ជាមួយ​ទូក​ថ្ម​, រទេះ​ថ្ម , អង្រុត និង​លប​យក្ស (​ធ្វើ​ពី​ឫស្សី​) និង​ញុំ​ាអាហារ ក្រោម​ម្លប់ឈើ​ព្រៃ ដ៏​ត្រសុំត្រសាយ ត្រជាក់ ក្រោម​ជំនោរ​ខ្យល់ ដ៏​ស្រួលខ្លួន​ផងដែរ ។​
​អាង​បូរាណ​នេះ ត្រូវបាន​កែលម្អ​ឡើងវិញ ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥- ៧៩ ) ម្តង​ហើយ ។ ដល់​ឆ្នាំ ២០០៥ អង្គការ OKENDEN International ,Cambodia តាមរយៈ​មូល​និ​ធី​ស្ថានទូត ចក្រភព​អង់គ្លេស ប្រចាំ​កម្ពុជា និង​អង្គការ KADOORIE សហ​ប្រតិ​ប​តិ​ប​ត្តិ​ការ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ស្តារ ស្ថាបនា​ទំនប់ និង​ធ្វើ​ទ្វារ​ទឹក​អាង​នេះ ។​ ​
នៅ​ឆ្នាំ​២០១៥ លោក William Bill ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​អង់គ្លេស និង​នាយក​អង្គការ KADOORIE ក៏បាន​ទៅ​ទស្សនា ដាំ​កូនឈើ នៅ​អាង​ជើងគ្រុះ ជា​និមិត្ត​នៃ​ការបញ្ជាក់ នូវ​សក្ខីភាព នៃ​ការគាំទ្រ ការស្តារ​និង​អភិវឌ្ឍន៍ ធារាសាស្ត្រ និង​កសិកម្ម​ជនបទ នៅ​កម្ពុជា ។​
​ជា​ភ័ព្វវាសនា​បន្ថែម អាង​ជើងគ្រុះ ត្រូវបាន​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី ឧកញ៉ា មហា​ឧបាសិកា ហេម​ចិន្តា​សាសនូបត្ថម្ភ ម៉ៅ ម៉ា​ល័យ ចំណាយ​មូលនិធិ​ជួសជុល កែលម្អ​ធ្វើអោយ​ប្រសើរឡើង ដ៏​ធំធេង ហើយ​កែច្នៃ​អាង​នេះ ទៅជា​ប្រព័ន្ធធារាសាស្ត្រ តំបន់កសិកម្ម និង​ជាពិសេស​ប្រែក្លាយ ទៅជា​រមណីយដ្ឋាន ទេសចរណ៍​ចម្រុះ ដ៏​ទាក់ទាញ​មួយ ។​
​ឯ​គោលដៅ​ទេសចរណ៍​ចាស់ គឺ​ប្រាសាទបន្ទាយឆ្មារ ដែលមាន​ផ្លូវ​ថ្មើ​ជើង លើដី​ខ្សាច់ និង​លើ​ជណ្តើ​រទង ក្នុង​ប្រាសាទ​ដ៏​ងាយស្រួល ចូល​ទស្សនា​ទូទៅ ក្នុង​ប្រាសាទ ក៏ដូចជា​ចំណុច​សំខាន់បំផុត ដូចជា​ទីលាន​ក្តារបែន សម្រាប់​បូជា​សក្ការៈ​នៅ​ចំ​ពីមុខ​ប្រាសាទ​, ជញ្ជាំង​ខាងកើត​ឈៀង​ខាងលិច នៃ​រូបចម្លាក់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បញ្ជា​ទ័ព​, ចម្លាក់​ចម្បាំង​កងទ័ព​ជើង​ទឹក​ខ្មែរ -​ចាម ដែលជា​ប្រវត្តិ​នៃ ព្រះរាជ​ពិធីបុណ្យ​អុំទូក ។ រូបចម្លាក់​ជីវចម្រុះ (​សត្វ រុក្ខជាតិ​) , ដើម​ស្ពង់​និង​ប​ង្គងឃ្មុំ​ធំ , ប្រាង្គ​រូប​ព្រះព្រហ្ម​មុខ​៤, កន្លែង​អនុស្សាវរីយ៍​ឬ​ស ស្ពង់​ចាក់​ថ្ម​ប្រាសាទ (​ដូច​នៅ​ប្រាសាទតាព្រហ្ម​) ។​
​ជាងនេះទៅទៀត គឺ​នៅ​ទីសក្ការៈ​បូជា នៅ​រូប​អវតារ​លោ​កិ​ស្វរៈ ព្រហស្ថ​៣២ នៅ​ជញ្ជាំង​ខាងលិច ដែល​រូបនេះ​ត្រូវបាន រដ្ឋបាលខេត្ត​បន្ទាយមានជ័យ យក​ជា​និមិត្តរូប​ខេត្ត (LOGO) , រូប​អវតា​លោ​កិ​ស្វរៈ​ព្រហស្ថ​១៦ , រូ​បរា​ហ៊ូ​យាយី​អ្នកស្រុក​, រូប​នៃ​ជ​ញ្ចាំ​ង ទើប​ជួសជុល​ឡើងវិញ នៅ​ជ្រុង​ខាងលិច ឈៀង​ខាងត្បូង និង​ខាងជើង និង​ជ​ញ្ចាំ​ង​ខាងជើង (​រូប​ទូត​ចិន​គាល់​ស្តេច​ខ្មែរ ) ជាដើម ។​
​រីឯ​គោលដៅ​បន្ទាប់ គឺ​ការ​ទៅ​កម្សាន្ត លើ​ស្ពាន​ជើង​ថ្មើ​ជើង ដ៏​វែង​ជាងគេ នៅ​ប្រទេស​កម្ពុជា ឬ​ស្ពាន​ភ្ជាប់​និស្ស័យ បារាយណ៍​មេបុណ្យ ដែល​រួមមាន​ការដើរ ស្រូបខ្យល់​អាកាស​លើ​ស្ពាន ចុះទៅ​ការដ្ឋាន​កំពង់ទឹក ដែល​ទើប​រកឃើញ រូបចម្លាក់​តោ​ដ៏​ធំ និង​ល្អឥតខ្ចោះ (​តោ​ផុស​) , គយគន់​ផ្កា​លើ​ទួលប្រាសាទ និង​ទស្សនា​ប្រាសាទ​មេបុណ្យ ជាដើម ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងប្រុសម្នាក់ចាត់ពីផ្ទះជាច្រើនម៉ោងពេលក្រុមគ្រួសារដើររកឃើញស្លាប់អណ្តែតក្នុងទឹកស្រះស្រង់យកមកផ្ទះបានត្រឹមយំអោបកូន ចៅ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងទំនើងម្នាក់ផឹកស្រាជក់ថ្នាំញៀនឡើងឡប់សតិធ្វើសកម្មភាពកាប់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវត្រូវនគរបាលឃាត់ខ្លួន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករខ្មែរ លក់ដូរ​នៅ​ផ្សារស្បែកជើ​ង​ជជុះ រោងក្លឿ ប្រមា​ណ​ជាង​១០​០នាក់ លើ​កគ្នា​ទៅតវ៉ាសុំ​ប​ញ្ជុះ​ថ្លៃតូប​ នៅ​អូហ្វីស​ថៃ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងឆក់កាបូបទៅលើនារីម្នាក់មិនបានសម្រេចបណ្ដាលឲ្យដួលរងរបួសធ្ងន់ចំណែកឯជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ប៉ុនប៉ងធ្វើឃាតខ្លួនឯង ៣ដង តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3665 នាក់
ម្សិលមិញ :
8236 នាក់
សប្តាហ៍នេះ :
46832 នាក់
ខែនេះ :
198688 នាក់
3 ខែនេះ :
709257 នាក់
សរុប :
3972330 នាក់