ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
តើអ្នកដឹងទេ!ប្រទេសណាដែលមានប្រជាជនប្រើកាំភ្លើងច្រើនជាងគេ?
So,20 September 2020 (Time 11:26 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 34នាក់)


(បរទេស)៖ នៅបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក គេបានអនុញ្ញាតឱ្យប្រជាជនរបស់គេមានសិទ្ធិកាន់កាប់ និងប្រើប្រាស់អាវុធ ប៉ុន្តែទន្ទឹមនឹងការអនុញ្ញាតសិទ្ធិនេះ វាក៏បានបង្កជាឃាតកម្មកើតឡើងដោយសារអាវុធផងដែរ ដោយវាបានផ្ដាច់សង្ខារមនុស្សជាច្រើននាក់ក្នុងមួយឆ្នាំៗ។ តើប្រទេសណាដែលមានប្រជាជនប្រើប្រាស់អាវុធច្រើនជាងគេ?
តាមរយបាយការណ៍អន្តរជាតិបានឱ្យដឹងថា សហរដ្ឋអាមេរិក ជាប្រទេសដែលមានប្រជាជនប្រើប្រាស់កាំភ្លើងច្រើនជាងគេនៅលើពិភពលោក។ ក្នុងចំណោមប្រជាជន ១០០នាក់ ពួកគេមានកាំភ្លើងនឹងខ្លួនជាមធ្យម ៨៨ដើម គឺស្មើនឹងជិត ៩០% ទៅហើយ។
របាយការណ៍បានទម្លាយឱ្យដឹងថា នៅតាមរដ្ឋនានានៃសហរដ្ឋអាមេរិក ហាងលក់អាវុធបានដាក់តាំងបង្ហាញអាវុធយ៉ាងច្រើនព្រោងព្រាតដោយសេរី។ ក្នុងចំណោមប្រជាជនសហរដ្ឋអាមេរិកសរុប ៣២០លាននាក់ មានអាវុធប្រមាណ ២៧០លានដើម។ ប្រការនេះបានបង្ហាញថា ចំនួនអាវុធដែលកំពុងប្រើប្រាស់នៅសហរដ្ឋអាមេរិក ស្ទើរតែស្មើនឹងចំនួនប្រជាជនឥណ្ឌូនេស៉ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេទី៤ក្នុងពិភពលោក។
ជានិច្ចកាល ព័ត៌មានតែងតែចុះផ្សាយអំពីការបាញ់ប្រហារនានា គឺកើតឡើងនៅសហរដ្ឋអាមេរិក ពិសេសសិស្សសាលារាប់សិបនាក់បានស្លាប់រៀងរាល់ឆ្នាំ ដោយការបាញ់ប្រហាររបស់ខ្មាន់កាំភ្លើង។
របាយការណ៍អន្តរជាតិបានបញ្ជាក់ថា «នៅឆ្នាំ២០១៨ មានមនុស្សប្រមាណជាង ១៤,៦០០នាក់ ត្រូវគេបាញ់សម្លាប់នឹងកាំភ្លើង និងប្រមាណជិត ២៥,០០០នាក់ទៀត បានប្រើកាំភ្លើងធ្វើអត្តឃាត» ដែលទិន្នន័យនេះគេបានបង្ហាញថា គ្រាប់កាំភ្លើងជាឃាតកទី២ ដែលបានសម្លាប់ប្រជាជនច្រើនជាងគេបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍៕

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8009 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
30543 នាក់
ខែនេះ :
241995 នាក់
3 ខែនេះ :
773773 នាក់
សរុប :
2016316 នាក់