ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
បុរសម្នាក់ផឹកស្រាតាំងពីព្រឹករហូតដល់ល្ងាចទាស់ពាក្យសម្ដីជាមួយប្អូនប្រុសបង្កើតបានយកថ្នាំបាញ់ស្មៅផឹកបណ្តាលឲ្យប្រកាច់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
Mi,16 September 2020 (Time 01:05 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 8នាក់)


ខេត្តបន្ទាយមានជ័យះ
បុរសម្នាក់ផឹកស្រាតាំងពីព្រឹករហូតដល់ល្ងាចស្រាប់តែទាស់ពាក្យសម្ដីជាមួយប្អូនប្រុសបង្កើតទៀតខឹងខ្លាំងបានទៅយកថ្នាំបាញ់ស្មៅមកផឹកបណ្តាលឲ្យប្រកាច់បែកពពុះមាត់ស្ទើរដាច់ខ្យល់ស្លាប់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅវេលាម៉ោង៥ ល្ងាច ថ្ងៃទី១៥ កញ្ញា ២០២០។
លោកវរសេនីយ៍ឯក យ៉តសុផលអធិការនគរបាលស្រុកភ្នំស្រុកបានប្រាប់អ្នកយកព័ត៌មានយើងដឹងថាបុរសដែលផឹកថ្នាំសម្លាប់ខ្លួនមានឈ្មោះ ព្រឹម តុលា ភេទប្រុស អាយុ៣១ឆ្នាំនៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។លោកយ៉តសុផលបានបញ្ជាក់និងបន្តទៀតថាមុនពេលកើតហេតុនោះជនរងគ្រោះបានផឹកស្រាជាមួយមិត្តភក្កិតាំងពីព្រឹករហូតដល់ល្ងាចមិនអស់ចិត្តស្រាប់តែទាស់ពាក្យសម្ដីជាមួយប្អូនប្រុសបង្កើតរបស់ខ្លួនយ៉ាងខ្លាំងបន្តទៀតមិនដឹងគិតយ៉ាងណាបានដើរទៅយកថ្នាំបាញ់ស្មៅនៅក្នុងជង្រុក របស់ពូយកទៅផឹកនៅក្បែទ្រុងមាន់ចម្ងាយពីជង្រុក ៨ម៉ែត្រ ស្របពេលនោះ ឈ្មោះ ជា ឃួត ជិះម៉ូតូមកពីស្រែបានឃើញឈ្មោះ ព្រឹម តុលា មកសំងំផឹកថ្នាំបាញ់ស្មៅបានមកប្រាប់អ្នកផឹកស្រានៅក្បែមាត់ផ្លូវឲ្យជួយមើលពេលនោះមិត្តភក្កិបានរត់ទៅមើលស្រាប់តែឃើញបុរសនោះកំពុងផឹកថ្នាំបាញ់ស្មៅប្រកាច់បែកពពុះមាត់ស្គុលហើយមិត្តភក្កិបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុកជាបន្ទាន់មិនដឹងថាបុរសនោះអាចជួយសង្គ្រោះបានឬយ៉ាងណានោះទេ។ក្នុងនោះសមត្ថកិច្ចចម្រុះបានចុះមកដល់កន្លែងកើតហេតុបានធ្វើការសន្និដ្ឋានថាតាមការពិនិត្យជាក់ស្ដែងរបស់ក្រុមការងារជំនាញនឹងគ្រូពេទ្យ ឈ្មោះ ព្រឹម តុលា ពិតជាមានចេតនាផឹកថ្នាំស្មៅសម្លាប់ខ្លួនពិតប្រាដកគ្មានជាប់ពាក់ព័ន្ធអំពើឃាតកម្មនោះឡើយ៕ វ៉ាន់ ណាង

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1631 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
74289 នាក់
ខែនេះ :
269527 នាក់
3 ខែនេះ :
678439 នាក់
សរុប :
1796937 នាក់