ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ប្តីកំណាចកាប់ប្រពន្ធសុះសាច់រួចគេចខ្លួនបាន២ថ្ងៃ ត្រូវនគរបាលស្រុកព្រះនេត្រព្រះស្រាវជ្រាវនិងចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តហើយ
Mi,16 September 2020 (Time 01:03 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 12នាក់)


ខេត្តបន្ទាយមានជ័យះ
ប្តីកំណាចកាប់ប្រពន្ធសុះសាច់រួចគេចខ្លួនបាន២ថ្ងៃ ត្រូវកំលាំងនគរបាលស្រុកព្រះនេត្រព្រះ ស្រាវជ្រាវនិងចាប់ឃាត់ខ្លួនបាននៅព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ សង្ស័យ ឈ្មោះ ហាន តៃ ភេទប្រុសអាយុ៥០ឆ្នាំ នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាផ្តើមរឿងពីជនសង្ស័យ ជាប្តីនិងជនរងគ្រោះជាប្រពន្ធមានកូនចំនួន៣នាក់បានជំពាក់លុយគេហើយបានឲ្យប្រពន្ធនិងកូនទៅធ្វើខ្ញុមគេនៅថៃហើយយកលុយមកសងបំណុលគេ។ ពេលប្រពន្ធ និងកូនផ្ញើរលុយមកយកមកឲ្យសងបំណុលគេបែទៅជាយកលុយឲ្យស្រី។ប្រពន្ធដោយទ្រាំនិងអំពើថោកទាបរបស់ប្តីតទៅទៀតមិនបានព្រមព្រៀងលែងលះគ្នាតាំងពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២០ ដោយ​មានផ្តិតមេដៃនៅផ្ទះប្រធានភូមិជនសង្ស័យបានចុះចេញពីផ្ទះទៅរស់នៅផ្ទះប្អូន ជិតផ្ទះរបស់ខ្លួនដែលប្រពន្ធរស់នៅម្នាក់ឯងកូន៣នាក់ ទៅធ្វើការនៅថៃអស់។
លុះនៅ នៅវេលា ម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០ប្រពន្ធត្រូវបានមិត្តភ័ក្រឌុបយកទៅហូបបាយនៅផ្ទះពេលត្រឡប់មកវិញត្រូវបានប្ដីកំណាចយកកាំបិតខ្វែវកាប់ប្រពន្ធចំនួន៥កាំបិត ត្រូវមុខចំច្រមុះមកត្រចៀក, ត្រូវមាត់មកថ្គាម ត្រូវស្មា ខាងស្តាំត្រូវកញ្ចឹង ក ត្រូវកំភួនដៃឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុននៅស្រុកមង្គលបូរីភ្លាមៗផងដែរប្ដីក្រោយពីធ្វើសកម្មភាពរួចរត់គេចបាត់។លោកអធិការបានបន្តថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវរុករកជនដៃដល់ រហូតឈានដល់ការចាប់ឃាត់ខ្លួននិងបានដកហូតបានវត្ថុតាងកាំបិតខ្វែវបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។
លោកឧត្តមសេនីយ៍ត្រី នូ  ជីវ័ន្ត ស្នងការរង ទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យបានសារភាពថាគេនិងប្រពន្ធ បានលែងលះគ្នាមែនតែរូបគេមិនដាច់ចិត្តនៅតែស្រឡាញ់ប្រពន្ធ ដដែលមូលហេតុ ដែល ខ្លួនកាប់ទៅលើប្រពន្ធ ដោយសារតែគេខឹងនឹងប្រពន្ធរបស់គេទៅច្រៀងការ៉ាអូខេ ។ដោយផ្អែកទៅលើចម្លើយសារភាពរបស់ជនសង្ស័យនិងមានវត្ថុ ត្រូវបាននគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយដែរ៕ វ៉ាន់ ណាង

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
928 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
73586 នាក់
ខែនេះ :
268824 នាក់
3 ខែនេះ :
677736 នាក់
សរុប :
1796234 នាក់