ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
មានការភ្ញាក់ផ្អើល ជាថ្មីទៀត ហើយនៅព្រឹកនេះ ....!! បុរសម្នាក់បើករថយន្តដឹក សពសង្សារ ចូលសារភាព នៅ កងរាជអាវុធហត្ថ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ..!!
Mi,16 September 2020 (Time 01:00 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 8នាក់)


ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានបើករថយន្តជា មួយ នឹងសពសង្សារ ចូលមកសារភាពប្រាប់សមត្ថកិច្ច បន្ទាប់ពីកើតមានការផ្ទុះអាវុធមួយគ្រាប់ បណ្តាលឲ្យសង្សាររបស់ខ្លួនស្លាប់ភ្លាមៗក្នុងរថយន្ត។
បើសេចក្តីរាយការណ៍ពី សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា : នៅទៀបភ្លឺថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ ២០២០នេះ មានបុរសម្នាក់មាន ឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជ ធានីភ្នំពេញ មានមុខរបរលក់ដូរអចល នទ្រព្យ បើកបររថយន្តម៉ាក Lexus RX200T ពណ៌ ក្រហម ដោយដឹកមនុស្ស២នាក់ ក្នុងនោះមានសពស្ត្រីម្នាក់ឈ្មោះ ធី លីស្សា ភេទស្រី អាយុ ១៨ ឆ្នាំ ដែលជាសង្សារ ឯម្នាក់ទៀតឈ្មោះ ណយ ប៉ូរ៉ា នៅភ្នំពេញរួមដំណើរ បានចូលខ្លួន មកសារភាព នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ ។
ឈ្មោះ ទាក់ ឌី ជាជនបង្កបានសារភាពប្រាប់សមត្ថកិច្ចថា : ក្រោយធ្វើដំណើរចេញពីខេត្ត សៀមរាប ពួកគេទាំង៣នាក់ បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ ប ណ្តា ល ផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។
ក្រោយពីដឹងថា: សង្សារខ្លួនបានស្លាប់ ឈ្មោះ ទាក់ ឌី មិនបានបើករត់គេចខ្លួនទេ បានបើករថយន្តមកចូលក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧដុង្គ ដើម្បីប្រាប់ពីដំណើររឿងដល់សមត្ថកិច្ច ។
ដោយសារតែករណីនេះ បានកើតហេតុនៅក្នុង ទឹកដីខេត្តកំពង់ឆ្នាំង ពេលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រគល់ករណីខាងលើទៅឲ្យខាងសមត្ថិច្ចខេត្តកំពង់ ឆ្នាំង ស្រាវជ្រាវ និង ចាត់ការបន្តនិតិវិធីច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
805 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
73463 នាក់
ខែនេះ :
268701 នាក់
3 ខែនេះ :
677613 នាក់
សរុប :
1796111 នាក់