ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
លោកសុខចន្ថាបានមានប្រសាសន៍ថាយើងជាប្រជាជនខ្មែរត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារជីវិតអ្នកនិង​អ្នក​ដ៏​ទៃ​
Di,15 September 2020 (Time 12:48 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 14នាក់)


ខេត្តបន្ទាយមានជ័យះ
លោកសុខចន្ថាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាច្បាប់ចរាចរណ៍គឺជាច្បាប់មួយដែលប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែគោរពច្បាប់ចរាចរណ៍នេះឲ្យបានគ្រប់គ្នាដើម្បីការពារជីវិតអ្នក និង​អ្នក​ដ៏​ទៃ​នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០២០នៅមុខមន្ទីរសាធារណការនិងដឹកជញ្ជូន ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមលោកវរសេនីយ៍ទោ ឃួនវិបុល នាយរងការិយាល័យ មន្ត្រីសាធារណការដឹកជញ្ជូនខេត្តបន្ទាយមានជ័យនិងក្រុមយុវជនសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យជាច្រើននាក់។
លោកសុខចន្ថាបានមានប្រសាសន៍បន្តឲ្យដឹងទៀតថាគ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃនៅខេត្តបន្ទាយមានជ័យមានមនុស្សស្លាប់និងអ្នករបួសពិការជាច្រើននាក់បណ្តាលមកពីកក្កា៦យ៉ាងគឺ១ការបើកបើកហួសល្បឿនកំណត់ធ្វើឲ្យយើងបាត់បង់ម្ចាស់ការនៅពេលដែលមានឧបសគ្គដោយចៃដន ២បើកនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងគ្រឿងញៀននៅពេលអត់ងងឹយខ្លាំងហេវហត់ខ្លាំង អនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ៣ការមិនគោរពសិទ្ធអទិភាពនៅកន្លែងផ្លូវប្រសព្វឬនៅលើផ្លូវដែលមានប្រសិទ្ធភាព ៤ បើកជែងគ្នាដោយខ្វះការប្រុងបករយ័ត្ន ៥មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ៦ការបត់ឆ្វេងឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើមគ្រោះថ្នាកើចរាចរណ៌នេះកំពុងក្លាយ ជាបញ្ហដ៏ធំរបស់លោកអភិបាលខេត្ត។ លោកចន្ថាបានមានប្រសាសន៍ បញ្ជាក់ទៀតថាក្រោយពីធ្វើការផ្សព្វផ្សាយឲ្យមន្ត្រីរាជការ សិស្ស និងប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារជីវិតអ្នក និង​អ្នក​ដ៏​ទៃ​កន្លងមកកាត់បន្ថោយគ្រោះថ្នាក់ចរាចរណ៍ជាច្រើនជូន​ប្រជាពលរដ្ឋ។
ក្នុងនោះមន្ត្រីសាធារណៈការ មន្ត្រីចរាចរណ៍ និងយុវជនសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានធ្វើការចែកខិតប័ណ្ណជូនអ្នកដំណើរក្នុងខិតប័ណ្ណនោះនិយាយអំពីការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ក្នុងនោះខាងមន្ទីរសាធារណះខេត្តបន្ទាយមានជ័យបាន​ចែក​មួក​សុ​វត្តិភាព​ជូន​បងប្អូន​អ្នកធ្វើដំណើរដែលឆ្លើយនឹងសំនួរត្រូវ
ក្នុងមួយថ្ងៃមានចំនួន៤០មួកក្នុងមួកមួយមានតំលៃ៣០ដុល្លានិង​អប់រំ​ពី​ច្បាប់​ចរាចរណ៍ផ្លូវ​គោកដល់ប្រជាពលរដ្ឋឲ្យចូលរួម​គោរព​ច្បាប់ចរាចរណ៌ទាំងអស់គ្នាដើម្បីចូលរួមកាត់បន្ថោ​យ​គ្រោះថ្នាក់​ចរាចរណ៍​។​
លោកបានបញ្ជាក់ឲ្យដឹងទៀតថាលោកមិនចង់ឃើញបងប្អូន​ប្រជាពលរដ្ឋណាមាន​គ្រោះថ្នាក់​ដោយ​សារ​ចរាចរណ៍​ដោយ​សូម​ឲ្យធ្វើចរាចរណ៍ត្រូវពាក់មួកសុវត្តិភាពទាំងអស់​គ្នាមិនត្រូវ​បើកបរ​ទាំង​មាន​ភាពស្រវឹង ជៀសវាង​ជិះ​ម៉ូតូ​វ៉ា​ស្តាំ​។​​
ចំ​ព្រោះ​បងប្អូន​ដែល​ជិះ​រថយន្ត​ត្រូវដាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវមុនចេញដំណើទោះជិតឬឆ្ងាយក្តី​ដើម្បី​សុ​វត្តិភាព​បងប្អូន​។ក្នង​ឱកាស​នោះ​លោកសុខចន្ថាបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​សូម​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដូចជាត្រូវ​ចេះ​បើកបរ​ឲ្យ​បាន​ត្រឹមត្រូវ​ជាដាច់ខាត ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ត្រូវ​ពាក់​ខ្សែក្រវ៉ាត់ ត្រូវ​ប្រកាន់​ស្តាំ​ជានិច្ច ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ត្រូវ​រក្សាទុក​ផ្លូវ​ថ្មើរជើង ។
នៅចុងបញ្ចប់កម្មវិធីលោកសុខចន្ថានិងមន្ត្រីពាក់ព័ន្ធទាំងអស់បានចូលឧទ្ទិស​កុសល ជូន​ដល់​អ្នក​ដែល​ស្លាប់​ដោយសារ គ្រោះ​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ឲ្យទៅកាន់សុភិតិភពកំបីឃ្លាងឃ្លាតឡើយហើយបានធ្វើការចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋចំនួន ៤០ក្នុងមួយថ្ងៃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1378 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
74036 នាក់
ខែនេះ :
269274 នាក់
3 ខែនេះ :
678186 នាក់
សរុប :
1796684 នាក់