ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
បើកម៉ូតូវ៉ាជែងមិនប្រយ័ត្នបុកម៉ូតូ១គ្រឿងទៀតរបួសធ្ងន់ស្រាល
Di,15 September 2020 (Time 12:45 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 13នាក់)


ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង២ និង៤០នាទី ថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ មានករណីម៉ូតូបុកម៉ូតូ នៅចំណុចភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត័មានបានឱ្យដឹងថា ៖ ភាគគីទី១. ឈ្មោះ មឿន លីនណា ភេទ​ស្រី អាយុ១៧ឆ្នាំ រងរបួសជើងស្តាំធ្ងន់ ពាក់មួកសុវត្ថិភាព រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅស៊េរីឆ្នាំ ២០០៦ ពាក់ផ្លាកលេខសៀមរាប 1C-8347 ។ ចំណែក. ឈ្មោះ សុខ ឌឿន ភេទស្រី អាយុ១៥ឆ្នាំ រងបួសស្រាលរស់នៅភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាកហុងដា សង់ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខប៉ែលិន 1C-8454 ។ រីឯអ្នករួមដំណើរ ឈ្មោះ នឿន សេងអុី ភេទស្រី អាយុ១៦ឆ្នាំ របួសស្រាល រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មូលហេតុគឺបណ្ដាលមកពីកត្តាមនុស្ស ភាគីម៉ូតូហុងដាឌ្រីម បើកបរក្នុងល្បឿនលឿន វ៉ាជែងមិនប្រយ័ត្ន បណ្ដាលឱ្យគ្រោះថ្នាក់ដល់អ្នកដទៃ ។
បច្ចុប្បន្ន អ្នករបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯវត្ថុតាងត្រូវបានធ្វើកំណត់ហេតុដកហូត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំការដោះស្រាយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
854 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
73512 នាក់
ខែនេះ :
268750 នាក់
3 ខែនេះ :
677662 នាក់
សរុប :
1796160 នាក់