ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
រថយន្តបុកម៉ូតូបណ្តាលឲ្យស្លាប់មនុស្សម្នាក់និងរងរបួសរថយន្តមិនទាន់អស់ល្បឿនជ្រុលបុកចូលផ្ទះ
Di,15 September 2020 (Time 12:43 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 11នាក់)


ដោយេ:សុខសុភ័ណ្ឌ
កំពង់ស្ពឺ:រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់មនុស្សម្នាក់និងរងរបួសមនុស្សម្នាក់ទៀតតែរថយន្តមិនទាន់អស់ល្បឿនជ្រុកទៅបុកផ្ទះមួយខ្នង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនៅតាមបណ្តោយផ្លូវជាតិលេច៤ចន្លោះគីឡូម៉ែត្រ៤២និង៤៣។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំវល្លិសរ បានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ិនដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-8133បើកបរដោយឈ្មោះនួន វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ។
រស់នៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរមកពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកនិច ពណ៍ខ្មៅ
លាយក្រហម គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ នឹម ឆាង ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិត្រពាំងរការ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។(បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង)និងអ្នករួមតំណើជាមួយមាន
ឈ្មោះ សុវត្ថិ ស្រីណេ ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិសំពៅង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នា។
ប្រភពបានបន្តថា បន្ទាប់មករថយន្តបានជ្រុលទៅបុកផ្ទះមួយខ្នងទៀត ម្ចាស់ផ្ទះឈ្មោះ សាន់ សុភក្ត្រ ភេទប្រុស អាយុ ៣៨ឆ្នាំរងរបួសស្រាលរស់នៅភូមិកើតហេតុខាងលើ បណ្តាលអោយគ្រោះថ្នាក់មនុស្ស និងខូចសម្ភារ។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានមន្ត្រីជំនាញហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះអ្នកបើកបររថយន្តបានឃាត់ខ្លួននិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី
វត្ថុតាងរថយន្ត និងម៉ូតូយកទៅរក្សាទុកនៅមប៉ុស្តិ៍នគរបាលរដ្ឋបាលវល្លិសរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
733 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
73391 នាក់
ខែនេះ :
268629 នាក់
3 ខែនេះ :
677541 នាក់
សរុប :
1796039 នាក់