ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ឃាតកម្មរឹត,កសម្លាប់មិត្តភក្ត័ប្លន់យកទ្រព្យសម្បត្តិ,,កាលពី៥ឆ្នាំមុនត្រូវចាប់ខ្លួនបានហើយ
Mo,14 September 2020 (Time 03:25 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 14នាក់)


ភ្នំពេញ)៖ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ។
បានបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពី០៥ឆ្នាំមុន ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់..!។
ជនសង្ស័យ ឈ្មោះ សី ផារ៉ាដា ភេទប្រុស អាយុ៤០ឆ្នាំ ជាប់ពាក់ព័ន្ធ ក្នុងករណីរឹតកសម្លាប់ បុរសម្នាក់ជាមិត្តភក្តិស្គាល់គ្នា ។
រួចយកទៅបោះចោលនៅក្នុងគំនរសំរាម ក្បែរប្រឡាយទឹកមួយកន្លែង ។
ដើម្បីប្លន់យក រថយន្ដកាមេរី០១គ្រឿង ទូរស័ព្ទម៉ាកអាយហ្វូនស៊ិចផ្លើស និងណូគាពីរគ្រឿង ខ្សែកខ្សែដៃ និងចិញ្ជៀនពេជ្រ០១ឈុត កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ។
ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួន រហូតបានសម្រេច ក្រោយពីជនសង្ស័យរូបនេះ គេចខ្លួនអស់រយៈពេល០៥ឆ្នាំ។
គួររំលឹកថា៖ កាលពីថ្ងៃទី២៣ខែឧសភា ឆ្នាំ២០១៥ មានសពជនរងគ្រោះម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងគំនរសំរាម ក្បែរប្រឡាយទឹកមួយកន្លែង ។
តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ដោយពុំមានអ្នកស្គាល់អត្តសញ្ញាណ ព្រោះតែសាកសពមានសភាពហើមប្រែខុសរូបដើម។
ក្រោយមកតាមរយៈវិធានការជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំណត់អត្តសញ្ញាណ ជនរងគ្រោះបានថា មានឈ្មោះ ស្រ៊ុន សុភក្ដិ អាយុ ៣៥ឆ្នាំ ទីលំនៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ហើយបន្ទាប់មក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនឃាតក ជាជនដៃដល់ម្នាក់ ឈ្មោះ សោម គឹមស៊ាន បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ផងដែរ តែឈ្មោះ សី ផារ៉ាដា នេះ ក្រោយពីដឹងថាបក្ខពួកខ្លួន ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន ក៏គេចខ្លួនបាត់រហូតអស់រយៈពេល០៥ឆ្នាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1571 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
74229 នាក់
ខែនេះ :
269467 នាក់
3 ខែនេះ :
678379 នាក់
សរុប :
1796877 នាក់