ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
រហូតមកដល់ពេលនេះ ការធ្វើបាតុកម្ម នៅក្នុងប្រទេស ប៊េឡារូស បានអូសបន្លាយ អស់រយះពេលជាច្រើនថ្ងៃបណ្ដេញប្រធានាធិតី ឲ្យចុះចេញពីតំណែង!
Mo,14 September 2020 (Time 03:22 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 25នាក់)


ប៉េឡារ៉ូស៖ រហូតមកដល់ពេលនេះ ការធ្វើបាតុកម្ម នៅក្នុងប្រទេសប៊ែឡារូស បានអូសបន្លាយ អស់រយ:ពេលជាច្រើនថ្ងៃកន្លងមកហើយ តែនៅបេលនេះ ក្រុមស្រ្ដីដែលជាបាតុការិនី បានកាន់ខ្លាំង វាយតូងតាងពេញតាមដងផ្លូវ ទាមទារឲ្យលោក Alexander Lukashenko ប្រធានាធិបតី នៃប្រទេសនេះចុះចេញពីតំណែង។
បើតាមសារព័ត៌មាន AP បានផ្សាយថា ក្រុមបាតុករបានលើករូបភាពរបស់លោកស្រី Kolesnikova មេដឹកនាំ បក្សប្រឆាំង ទាមទារបោះឆ្នោតជាថ្មី ជ្រើសរើសេះសមេដឹកនាំ នៃប្រទេសប៊ែឡារូស។ លោកស្រី Kolesnikova ត្រូវកម្លាំងប៉ូលិសបង្ខំឲ្យលោកស្រីចាកចេញពីប្រទេស កាលពីដើមសប្តាហ៍នេះ។
ជាមួយគ្នានេះ មេធាវីរបស់លោកស្រី Kolesnikova បានឲ្យដឹងថា លោកស្រីត្រូវបង្ខំឲ្យចូលយន្តហោះ ហើយបញ្ជូនទៅកាន់ព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន។ ប៉ុន្តែលោកស្រីបានហែកលិខិតឆ្លងដែនចោល មិនព្រមចាកចេញពីប្រទេសប៊ែឡារូសនោះឡើយ។
ការផ្ទុះបាតុកម្មនេះ បានកើតឡើង ចាប់តាំងពីថ្ងៃទី៩ ខែសីហា ក្រោយពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីប៊ែឡារូស។ ការបោះឆ្នោតនេះ ត្រូវបានក្រុមប្រឆាំង ចាត់ទុកថាជាការបន្លំ ក្រោយលោកLukashenko ទទួលបានការគាំទ្រ រហូតដល់ទៅ៨០ភាគរយ ហើយលោកនឹងបន្តដឹកនាំប្រទេសប៊ែឡារូសនៅអាណត្តិទី៦ បន្តទៀត។ លោក Lukashenko បានកាន់អំណាច អស់រយៈពេល២៦ឆ្នាំកន្លងមកហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1148 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
73806 នាក់
ខែនេះ :
269044 នាក់
3 ខែនេះ :
677956 នាក់
សរុប :
1796454 នាក់