ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ព្រះសង្ឃ៤៨ អង្គសង្ស័យកើតជម្ងឺ គ្រុនឈីក ជម្ងឺផ្តាសាយធំត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកម្ពុជាជប៉ុន
Di,15 September 2020 (Time 10:37 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 13នាក់)


ខេត្តបន្ទាយមានជ័យះ
ព្រះសង្ឃចំនួន៤៨ អង្គកំពុងមានបញ្ហាគេសង្ស័យថាប្រហែលកើតជម្ងឺ ផ្តាសសាយធំនិងជម្ងឺគ្រុនឈីកត្រូវបានក្រុមគ្រូពេទ្យជួយដឹកបញ្ជូនទៅមន្ទីរខេត្តមង្គលបូរីសង្គ្រោះនៅវេលាម៉ោង ៨យប់ ថ្ងៃទី ១៤ ខែ កញ្ញាឆ្នាំ ២០២០ ។ លោកឡេច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបាន ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាព្រះសង្ឃដែល សង្ស័យកើតជម្ងឺគ្រុនឈីកនោះ នៅវត្តបឹងត្រស់ ស្ថិតនៅភូមិ បឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី មានព្រះសង្ឃ ជាច្រើនអង្គ មាន រោគសញ្ញា គ្រុនក្តៅ ខ្លះក្តៅញាក់ វិលមុខឈឺក្បាល និងពិបាកដកដង្ហើមក្រោយពីចេញរោគសញ្ញា ហើយលោក បានចាត់បញ្ជូន រថយន្តសង្រ្គោះបន្ទាន់ របស់មណ្ឌលសុខភាព អូរប្រាសាទ ចេញទៅដឹក មកព្យាបាលនៅពេទ្យខេត្តមង្គលបូរីអស់ហើយ។
លោកឡេច័ន្ទសង្វាតបានបញ្ជាក់ដឹងបន្តទៀតថាព្រះសង្ឃសង្ស័យថាកើតជំងឺគ្រុនឈីកនេះចាប់ផ្តើមកើតនៅ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២០ មានព្រះសង្ឃ ចំនួន១៣អង្គ ហើយ ត្រូវបាន ព្រះ ចៅ អធិការបញ្ជូន ទៅមន្ទីពេទ្យបង្អែក ថ្មគោល ដោយសារ មានរោគសញ្ញា ក្តៅខ្លួន ឈឺក្បាល វិលមុខ និង ចំនួន ព្រះសង្ឃ១៣អង្គ ទៀត ត្រូវបានបញ្ជូន មកមន្ទីរពេទ្យខេត្តមង្គលបូរី។
លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាក្រុមការងារមន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយរូបលោកផ្ទាល់ បានទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យ និងចាត់ចែង ដោយ ត្រូវបូមឈាម រកមើល ករណី គ្រុនឈីក គ្រុនឈាមអស់ហើយ ព្រឹកស្អែក អាចឈាន ទៅយកសំណាក ក្នុងករណីសង្ស័យ ក្តៅខ្លួន ច្រើនថ្ងៃ ឬ កំដៅមិនចុះរក មើល វីរុស កូវីដ ១៩ជាដើម។លោកបានបញ្ជាក់ទៀតថាតាមការសន្និដ្ឋាន បឋម អាច ជាជម្ងឺផ្តាសាយធំ ឬ គ្រុនឈីក ហើយ ក្រុមការងារ កំពុង ពិនិត្យ និងតាមដាន សុខភាព ឬការវិវត្តន៍នៃជម្ងឺ។
ក្នុងចំណោម ព្រះសង្ឃចំនួន៤៨អង្ឃ ខាងលើ មិន មានករណីធ្ងន់ធ្ងរ គួរឲ្យកត់សំគាល់ទេក្នុងនោះលោកបានធ្វើការសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ប្រុងប្រយត្ន័ អំពីការថែទាំសុខភាព ការបង្ការពីវីរុស កូវីដ១៩ និងជម្ងឺឆ្លងដទៃទៀត ក្នុងអំឡុង កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពិសេស តាម វត្តអារាម សូមអំពាវនាវ ឲ្យមានការ រៀបចំ ទីកន្លែង ត្រួតពិនិត្យសុខភាព ប្រជាពលរដ្ឋ ការរក្សាសុវត្ថិសង្គម អនាម័យ ខ្លួនប្រាណ ជាដើម តាមវិធានការរបស់ ក្រសួងសុខាភិបាល ក្នុងករណីសង្ស័យ ឬ មានបញ្ហាសុខភាព កើតឡើង សូមអញ្ជើញ ទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតបំផុត ឬទូរស័ព្ទមកលេខ១១៥៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1547 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
74205 នាក់
ខែនេះ :
269443 នាក់
3 ខែនេះ :
678355 នាក់
សរុប :
1796853 នាក់