ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
គ្រួសារ​ជនរងគ្រោះ​ស្លាប់​និង​របួសធ្ងន់​ដោយសារ​រថយន្តបុក​ប្តឹងទៅ​តុលាការ​រឿង​ដោះ​លែ​ងេ​ជនបង្ក​
So,13 September 2020 (Time 08:05 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 30នាក់)


ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​
កំពង់ស្ពឺ​:​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​និង​របួសធ្ងន់​ដោយសារ​រថយន្តបុក​ត្រូវបាន​លោក​អធិការនគរបាល​ស្រុក​សំ​រោងទង​ដោះលែង​ទាំង​ជនរងគ្រោះ​មិនទាន់​ទទួល​សំណង​បាននាំគ្នា​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​។​
​ស្ត្រី​ឈ្មោះ​ព្រហ្ម​ភ​ក្រ​ចិន្តា​អាយុ​៣៨​ឆ្នាំ​ត្រូវជា​ម្តាយ​ជនរងគ្រោះ​បាន​ប្រាប់​អ្នកយកពត៏មានកាលពី​ព្រឹក​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ថាៈ​កូនស្រី​របស់គាត់​មានឈ្មោះ ឈឿន ស័ក្ក​ណា ភេទ​ស្រី​អាយុ​១៦​ឆ្នាំ​ ​រស់នៅក្នុង​ភូមិ​អំពិល​ទឹក​ឃុំ​សំបូរ​ស្រុក​សំរោង​ទង​។​ត្រូវបាន​រថយន្ត​ម៉ាក​ស្តា​រិច​ពណ៌​ខ្មៅ​ពាក​ស្លាក​លេខ​កំពង់ឆ្នាំង​2A1434​អ្នកបើកបរ​មានឈ្មោះ​ឈឿង សាមីត ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ស្រះកែវ ​ឃុំ​វាំង​ចាស់​ស្រុក​ឧដុង្គ​។​
​អ្នករួមដំណើរ​មានឈ្មោះ​ស៊ូ​គ័​រ​ប៊ី​ន​(SHUGUOBIN)​ដែល​បាន​បុក​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​និ​ច​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HD0079​បើកបរ​ដោយ​កូនស្រី​របស់គាត់​ឈ្មោះ​ឈឿន​ស័ក្ក​ណា​ដែល​ត្រឡប់​មកពី​សាលារៀន​វិញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១​ក្នុងទិសដៅ​ស្របគ្នា​។​
​ស្ត្រី​ជា​ម្តាយ​បាន​បន្តថាៈ​ការ​រថយន្តបុក​នោះ​បណ្តាល​កូនស្រី​គាត់​ប៉ើង​ធ្លាក់​ពី​ម៉ូតូ​បោក​ក្បាល​រងរបួស​ធ្ងន់​ហើយ​រថយន្ត​បង្ក​មិន​បង្អង់​ល្បឿន​នោះទេ​បាន​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក់​ស៊ុយ​ស៊ូ​គី​ស្មា​កវី​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CL2746​បើកបរ​ដោយ​ឈ្មោះ​រឿន​សុ​វណ្ណា​រី​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​សុខា​ភិរម្យ​ឃុំ​លំហាច​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​ដែល​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ត្រូវ​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្នំពេញ​។​ចំណែក​កូនស្រី​របស់គាត់​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​គាត់​បាន​ដឹក​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​តែ​អកុសល​កូនស្រី​គាត់​ត្រូវបាន​ស្លាប់​តាំងពី​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០១៩​។​
​គួររំលឹកថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៨​ខែ​ខែឧសភា​ឆ្នាំ​២០១៩​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​ត្រពាំង​គង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​រំលង​បាន​មួយ​យប់​ព្រឹក​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៩​ក៏​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ​ឈឿង​សាមីត​ត្រូវបាន​លោក​ឃុ​ត​សុផល​អធិការ​នគ​បាល​ស្រុក​សំរោង​ទង​ដោះលែង​ឱ្យមាន​សេរីភាព​ទាំង​ពួកគាត់​ជា​សាចញ្ញាតិ​ជនរងគ្រោះ​មិនទាន់បាន​សំណង​ផង​។​
​ទើប​គាត់​សំណូមពរ​ទៅ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​ជាពិសេស​អង្ក​ភាព​ប្រឆាំង​អំពើពុករលួយ​មេត្តាជួយ​មើល​ទង្វើ​លោក​ឃុ​ត​សុផល​អធិការនគរបាល​ស្រុក​សំរោង​ទង​នេះ​ផង​។​មិនដឹងថា​លោក​ឃុ​ត​សុផល​ទទួល​សំណូក​ប៉ុន្មាន​ជា​ថ្នូរ​ក្នុង​ការដោះលែង​ជនសង្ស័យ​បើករថយន្ត​បង្ក​។ ទោះបី​ជាមាន​ដីកា​សម្រេច​ចេញពី​តុលាការ​ក៏ដោយ​តែ​លោក​ឃុ​ត​សុផល​ហាក់​ធ្វើ​មិនដឹង​មិន​ឪ​ឮ​ទាល់តែសោះ​។
​ក្នុងការ​លើកឡើង​និង​សំណូមពរ​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​អ្នកយកពត៏មានបាន​ទូរស័ព្ទ​ទៅ​លោក ឃុ​ត​សុផល​អធិការនគរបាល​ស្រុក​សំរោង​ទង​សុំ​ការបកស្រាយ​ជុំវិញ​ការចោទប្រកាន់​រឿង​ដោះលែង​អ្នកបើកបរ​រថយន្ត​បង្ក​បុក​រហូតដល់​មាន​ស្លាប់​និង​រងរបួស​ធ្ងន់​។​លោក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​បន្ទាប់​សាច់ញាតិ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​រួចមក​លោក​ក៏បាន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​រួចហើយ​។​ដោយ​ចៅក្រម​ស៊ើបសួរ​លោក​ពេជ្រ​ចិន្តា​បានចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ឈ្មោះ​ឈឿង​សាមីត​។​ទើប​លោក​បាន​បន្ត​ស្រាវជ្រាវ​ទៅដល់​ស្រុក​កំរៀង​ខេត្តបាត់ដំបង​ដែលជា​ស្រុកកំណើត​របស់​ជនបង្ក​កាលពី​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៩​រហូតមកដល់​បច្ចុប្បន្ន​។​
​រឿងរ៉ាវ​ដ៍​ចម្រូងចម្រាស​នេះ​ត្រូវបាន​តុលាការ​កាត់​កំបាំងមុខ​ដោយ​ចៅក្រម​ជំនុំជម្រះ​ងួន​វុទ្ធី​,​លោក​វ៉ិ​តម​ឃៈ​ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​,​លោក​លៀង​តុលា ក្រឡាបញ្ជី​សវនាការ បាន​ជំនុំជម្រះ​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជនបង្ក​ឈ្មោះ​ឈឿង​សាមីត​ភ្លាមៗ​និង​អ្នកទទួលខុសត្រូវ​រដ្ឋ​ប្បវេណី​។​ឈ្មោះ​ស៊ូ​គ័​រ​ប៊ី​ន​រួមគ្នា​សង​សំណង​ដល់​ដើម​បណ្តឹងរដ្ឋប្បវេណី​។​ឈ្មោះ​ព្រហ្ម​ភ​ក្រ​ចិន្តា​ត្រូវជា​ម្តាយ​ជនរងគ្រោះ​ឈឿន​សក្ក​ណា ចំនួន​៨០​លាន​រៀល​និង​ឈ្មោះ​សួស​សារឿន​ចំនួន​២០​លាន​រៀល និង​ច្រានចោល​ការទាមទារ​លើស​ពីនេះ​របស់​ដើមបណ្តឹង​៕

​ ​ ​រូបថត​កាន់​ទូរស័ព្ទ​នេះ​ជា​អ្នកបើកបរ​រថយន្ត​បង្ក

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
878 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
73536 នាក់
ខែនេះ :
268774 នាក់
3 ខែនេះ :
677686 នាក់
សរុប :
1796184 នាក់