ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
លោកអ៊ុំរាត្រីក្រុមគ្រួសារ ប្រធានមន្ទីរ មន្ត្រីរាជការ ពុទ្ធបរិស័ទបានមូលមតិគ្នាចូលរួមកាន់បិណ្ឌវេនទី ១១ នៅវត្តចំការខ្នុរចូលបច្ច័យកសាងវត្តចំនួន ២.០០០.០០០រៀល
So,13 September 2020 (Time 03:10 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 10នាក់)


ខេត្តបន្ទាយមានជ័យះ
លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ ក្រុមគ្រួសារ លោកលីសារីអភិបាលរង ខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរ មន្ត្រីរាជការ ពុទ្ធបរិស័ទ ជាច្រើនរយនាក់បានមូលមតិគ្នាជាឯកច្ឆ័ន្ទចូលរួមកាន់បិណ្ឌវេនទី ១១ នៅវត្តចំការខ្នុរនិងចូលបច្ច័យកសាងវត្តចំនួន ២.០០០.០០០រៀល
នៅព្រឹក ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២០ ក្នុងភូមិអូរអំបិល សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងថ្វាយទានចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សារៀនគម្ពីរធម៌វិន័យអស់ត្រីមាស នៅក្នុងវត្តនិងក៏ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំងឡាយក្នុងវត្តសង្សាជាដើម។
លោកគ្រូណាប់ម៉ឺន ព្រះចៅអធិការវត្តចំការខ្នុរនិងជាបឡាត់គណខេត្តបានមានសង្ឃដីកាថា ពិធីកាន់បិណ្ឌវេនទី ១៣ នៅវត្តចំការខ្នុរនេះអនុវត្ត បានល្អប្រសើរនូវវិធានការការពារជំងឺ​កូ​វីដ​១៩​ តាម​ការណែនាំ​របស់​ក្រសួង​ធម្មការ​ និង​សាសនា​ ក៏ដូចជាក្រសួងសុខាភិបាល នៅតាមក្លោងទ្វារវត្តបានរៀបចំដាក់ទឹកអាកុល ​ឬ ជែ​ល​លាងដៃ​ដាក់​សម្រាប់ឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទលាងសំអាត​ដៃ​មុន​ចូល​ទីវត្ត​អារាម​។
ក្រៅ​ពី​នេះ​ក៏​មាន​ការរៀបចំ​ឲ្យ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ដូនជី​តាជី​និង​ពុទិង ពុទ្ធបរិស័ទទាំងអស់ ពេលរាប់បាត្រឈរតំរង់ជាជួរ និងធ្វើការប្រគេនចង្ហាន់ ឲ្យមានការឆ្លារឆ្លាស់គ្នាជាពិសេស​នៅពេល​សូត្រ​ព្រះធម៌ ពេល​ប​ង្សុ កូ​ល​និង​ឧទ្ទិស​កុសល​ជូន​មាតាបិតា​ញាតិ​កា​ និង​បុ​ព្វ​ការី​ជន​ដែល​បាន​ធ្វើ​មរណកាល​ទៅហើយ ផងដែរ​។
ក្នុងនោះលោកគ្រូណាប់មឺុន បានមានសង្ឃដិកាថាបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យធំជាងគេក្នុងចំណោមបុណ្យធំៗជាប្រពៃណីខ្មែរច្រើនទៀតដែលប្រជាពលរដ្ឋបានគោរពបូជាឥតខ្ចោះនៅក្នុងប្រទេសកម្ពុជាយើងនេះ។
ពិធីបុណ្យភ្ជុំបិណ្ឌនេះគេចាប់ផ្តើមធ្វើវេនបុណ្យ១ចាប់ពីទី ២ ខែ កញ្ញា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២០ជាថ្ងៃបិណ្ឌធំបញ្ចប់កម្មវិធីភ្ជុំបិណ្ឌនេះតែម្តង។ លោកគ្រូចៅអធិកាបានមានសង្ឃដិកាបន្តទៀតថាក្នុងភ្ជុំបិណ្ឌមានរយៈពេល១៥ថ្ងៃ ទាំង១៥ថ្ងៃនេះប្រជាពលរដ្ឋអ្នកមានទ្រព្យធនបាននាំគ្នាកាន់វេនគ្រប់វត្តចំណែកប្រជាពលរដ្ឋបាននាំគ្នាកាន់បាយម្នាក់១ស្រាក់ធ្វើដំណើរទៅវត្តដែលនៅជិតផ្ទះរបស់ខ្លួនដើម្បីយកចង្ហាន់ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងវត្តរៀងៗខ្លួន។
លោកអ៊ុំរាត្រី ក្រុមគ្រួសារ ប្រធានមន្ទីរ មន្ត្រីរាជការ ពុទ្ធបរិស័ទជាច្រើននាក់ ទៀតបានបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រៃសមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូន ទៅដល់វិញ្ញាវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៏ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៍ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
នៅចុងបញ្ចប់កម្មពិធីបុណ្យ លោកអ៊ុំរាត្រីនិងក្រុមគ្រួសារបានប្រគេនបច្ច័យដល់លោកគ្រូចៅអធិការវត្តចំនួន២.០០០.០០០រៀល សំរាប់ការកសាងវត្តប្រគេនព្រះសង្ឃ៤២អង្គក្នុង១អង្គ២០.០០០រៀលផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
976 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
73634 នាក់
ខែនេះ :
268872 នាក់
3 ខែនេះ :
677784 នាក់
សរុប :
1796282 នាក់