ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ព្រះសង្ឃជាង ៤០អង្គ គង់នៅវត្តស្វាយដង្គំ មានកម្ដៅជាង៣៧.អង្សារសេក្អក ហៀសំបោរ រយះពេល៦ថ្ងៃ តែមន្ត្រីជំនាញ ថ្លែងថាមិនមានភាពធ្ងន់ធ្ងរទេ
Mo,14 September 2020 (Time 09:35 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 15នាក់)


បាត់ដំបង៖ព្រះសង្ឃចំនួន៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានកម្តៅ៣៧,៥អង្សាសេ ក្អក ហៀរសំបោរ រយៈពេល៦ថ្ងៃ តែមន្ត្រីជំនាញ ថ្លែងថា មិនមានភាពធ្ងន់ធ្ងរទេ ។
យោងតាមមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ បង្ហាញថា មានករណីក្តៅខ្លួន ៣៧,៥អង្សាសេ ក្អក ហៀរសំបោរ រយៈពេល៦ថ្ងៃហើយ កើតមានចំពោះព្រះសង្ឃចំនួន៤៦អង្គ មានព្រះជន្មពី១១ទៅ១៩ព្រះវស្សា គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ ហើយទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ ។
បន្ទាប់ពីទទួលបានព័ត៌មាន និង ការណែនាំរបស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅវេលាម៉ោងជាង១៩យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារ RRT មន្ទីរសុខាភិបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរ លោកប្រធានស្រុកប្រតិបត្តិសង្កែ និង សហការី បានចុះពិនិត្យ និងយកសំណាកចំនួន២១អង្គ ចំពោះព្រះសង្ឃដែលនៅមានកម្តៅ ហើយថ្ងៃស្អែក ក្រុមការងារនឹងបន្តចុះកសំណាកទៀត ។
ក្រុមការងារបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅ ។ ការកំណត់ស្ថានភាពរួមជាបឋម គឺ មិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែយើងត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត ហើយបេសកកម្មត្រូវបានបញ្ចប់នៅម៉ោង២៣ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1000 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
73658 នាក់
ខែនេះ :
268896 នាក់
3 ខែនេះ :
677808 នាក់
សរុប :
1796306 នាក់