ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ឃុំ ខ្លួនអតីតចៅហ្វាយក្រុង ban phai ចាប់អ្នកការសែតសម្រាតខោអាវ ពីការទម្លាយរឿងអាស្រូវជាមួយស្ត្រីហ្នេហ៍
Fr,11 September 2020 (Time 07:12 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 21នាក់)


ថៃ៖ អតីចៅហ្វាយក្រុងម្នាក់ ខឹងអ្នកកាសែត ទម្លាយរឿងកៀកកើយជាមួយស្រីស្នេហ៍ ក៏ចាប់សោកទុក និងបញ្ជាឲ្យស្រាតខោអាវចេញ ទុកតែខោខ្លី ទើបត្រូវតុលាការកាត់ទោសគាត់ឲ្យជាប់ឃុំឃាំង រយ:ពេល២ខែ។
ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៦ មានការផ្ទុះរឿងអាស្រូវមួយពាក់ព័ន្ធនឹងលោក Premsak Piayura អតីតចៅហ្វាយក្រុង Ban Phai ។ គាត់មានទំនាក់ទំនងស្នេហ៍ជាមួយនឹងក្មេងស្រីជាសិស្សសាលាម្នាក់ មានអាយុប្រហែល១៧ឆ្នាំ។
នៅពេលនោះ គាត់បានធ្វើឲ្យខួបកំណើតឲ្យនាង ដោយចងដៃនូវរថយន្ដមួយគ្រឿង និងប្រាក់ ៤០០ ០០០បាត (ប្រាក់ថៃ) ឬស្មើនឹង ១២ ៧៨១ដុល្លារអាមេរិក។ នៅក្នុងពិធីនោះ អតីតចៅហ្វាយក្រុង បានថតកៀកកើយនឹងស្រីស្នេហ៍វ័យក្មេង ហើយរូបថតនោះបានធ្លាក់ទៅដល់ដៃអ្នកកាសែត ក៏ចែកចាយ នៅតាមបណ្ដាញសង្គម។
ប៉ុន្ដែក្រោយផ្ទុះនូវរឿងអាស្រូវនោះ បានធ្វើឲ្យគាត់ខឹងសម្បាយ៉ាងខ្លាំង។ បន្ទាប់មក គាត់បានហៅអ្នកកាសែតរូបនោះ ទៅមកកាន់ការិយាល័យរបស់គាត់ ហើយចាក់សោទុកជាមួយនឹងអ្នកកាសែត២ទៅ៣នាក់ទៀត។
ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់មក គាត់បញ្ជាឲ្យអ្នកកាសែត ដោះខោអាវចេញ ហើយទុកតែខោខ្លី ទើបឲ្យដើរចេញពីបន្ទប់។ ប៉ុន្ដែដោយសារការប្រព្រឹត្ដមិនត្រឹមត្រូវបែបនេះ ទើបកាសែតរងគ្រោះប្ដឹងគាត់ទៅតុលាការ ពីបទឃុំឃាំងមនុស្ស ដោយខុសច្បាប់ ហើយចុងក្រោយ តុលាការបានស្រាវជ្រាវ ក៏រកឃើញពីទោសកំហុសរបស់គាត់ ទើបកាត់ទោសឲ្យជាប់ឃុំឃាំង រយ:ពេល២ខែ៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1340 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
73998 នាក់
ខែនេះ :
269236 នាក់
3 ខែនេះ :
678148 នាក់
សរុប :
1796646 នាក់