ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។
So,09 August 2020 (Time 11:24 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 59នាក់)


ខេត្តត្បូងឃ្មុំ÷ បុរស២ នាក់ បើកម៉ូតូរ៉ឺម៉ក មិនប្រយ័ត្ន បាន កៀប ជាប់ខ្សែភ្លើង នឹង បង្អួចដែល ជាប់ ជញ្ជាំងផ្ទះ បណ្តាលឱ្យ ដាច់រលាត់ ហើយ ប៉ះ នឹង ដែក រ៉ឺម៉កម៉ូតូ រួចក៏ ឆ្លងចរន្តអគ្គិសនី ឆក់ ជនរងគ្រោះទាំងពីរនាក់តែម្តង ដោយ បណ្តាលឱ្យ
ស្លាប់ ម្នាក់ ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀត ត្រូវបាន ម្ចាស់ផ្ទះជួយ ទាន់ ដោយរត់ទៅ ដកឌុយខ្សែភ្លើងចេញពី ព្រីភ្លើង បន្ទាប់មក ត្រូវបាន ម្ចាស់ផ្ទះ ជួយ ដឹក យកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍ ភ្ញាក់ផ្អើលនេះបានកើតឡើង នៅ វេលាម៉ោង១០ :៣០ នាទី​ ព្រឹក ថ្ងៃទី០៩ ខែ សីហា ឆ្នាំ ២០២០ នៅចំណុចផ្ទះ ឈ្មោះ សារី គ្រឿន ភេទប្រុស ស្ថិតនៅភូមិ វាលខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ អ៊ីន អន ហៅ គ ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ (ជាមនុស្សគ) ។ និជនរងគ្រោះ ម្នាក់ទៀត ឈ្មោះ ឈា វៃ ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិឃុំកើតហេតុខាង លើ ជាមួយគ្នា។
សមត្ថកិច្ចបានបន្តថា បើតាម ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថាជនរងគ្រោះទាំងពីរនាក់ ស៊ីឈ្នួលបើកបរ ម៉ូតូរ៉ឺម៉ក ដឹកដីចេញពីកន្លែងជាងផ្សារដែក ហើយបានរុញ រឺម៉ក ថយក្រោយ ក៏ប៉ះទ្វារ បង្អួច គៀបខ្សែរភ្លើង ដាច់ រលាត់ ដែលជាង តខ្សែភ្លើង ផ្សាដែក បណ្តាលឱ្យ ឆ្លង ចរន្ធអគ្គិសនី ទៅនឹង រ៉ឺម៉ក បណ្ដាលឲ្យ ឆក់ជនរងគ្រោះទាំងពីរតែម្តង។ ហើយ ភ្លាមៗ នោះឈ្មោះ សារី គ្រឿន ជា ម្ចាស់ផ្ទះក៏បានរត់ទៅដកឌុយខ្សែរភ្លើង ចេញពីព្រីភ្លើង ដើម្បី សង្គ្រោះឈ្មោះឈា វៃ ទាន់ពេលវេលា។ ហើយក៏ បញ្ជូន ជនរងគ្រោះទៅសម្រាក ព្យាបាលនៅមណ្ឌល សុខភាព ឃុំស្រឡប់។
បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំង ជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និង កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ និង មានការចូល រួមពីគ្រូពេទ្យមណ្ឌលសុខភាព ស្រឡប់ ជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះដល់ កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងពិនិត្យសាកសព សន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ និង រងគ្រោះ ដោយសារឆ្លងចរន្ធអគ្គិសនីឆក់ពិតប្រាកដមែន ។ក្រោយពីពិនិត្យ បំពេញកំណត់ហេតុរួច សព ជូនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1268 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
73926 នាក់
ខែនេះ :
269164 នាក់
3 ខែនេះ :
678076 នាក់
សរុប :
1796574 នាក់