ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក
Di,11 August 2020 (Time 06:15 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 206នាក់)


បន្ទាយមានជ័យ​៖​ជំនាញ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​អះអាងថា​ទីតាំង​ជួសជុល​រថយន្ត​ធុន​ធំ​របស់​ឈ្មោះ “​ឆាយ ឈាន​”​នៅ​ក្រុង​សិរីសោភ័ណ​ត្រូវ​បិទ មិនអាច​ប្រែ​ទៅជា​ជួល​ឱ្យ​អ្នកផ្សេង​ទេ ។​បើ​ម្ចាស់​នេះ​មានៈ​ហើយ​មិន​ស្មោះត្រង់​មន្ត្រី​នឹង​បិទ​អាជីវកម្ម​ទាំងស្រុង​នៅ​ទីតាំង​ថ្មី​ដែល​ឱ្យ​ប្តូរ​នោះ​តែម្តង​។​នេះ​បើតាម​លោក​សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ប្រាប់​អ្នកយកពត៏មានយើងកាលពី​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២០ ។​
​លោក​បាន​បន្តថា​៖​មន្ទីរ​សហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​ចុះ​ត្រួតពិនិត្យ​និង​បិទ​តាម​កាលបរិច្ឆេទ​ឱសានវាទ​កំណត់​នូវ​ទីតាំង​ជួសជុល​រថយន្ត​ធុន​ធំ​ឈ្មោះ​”​ឆាយ​ឈាន​”​ស្ថិតនៅ​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ រួចហើយ​កាលពី​ថ្ងៃទី​២២​ខែកក្កដា ឆ្នាំ​២០២០​។​
​ហេតុនេះ​ម្ចាស់​ទីតាំង​នេះ​ត្រូវអនុវត្ត​ហើយក៏​មិនអាច​ម្ចាស់​នេះ​យក​ទីតាំង​ដដែល​ទៅ​ជួល​ឱ្យ​អ្នកផ្សេង​នោះទេ​។​បើ​ធ្វើ​យ៉ាងនេះ​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ហើយក៏​ប្រឈម​នឹង​ការបិទ​ទីតាំង​ដែល​ខេត្ត​និង​ជំនាញ​បាន​អនុគ្រោះ​ឱ្យ​ប្តូរ​នោះដែរ​។​ការបញ្ជាក់​ដូច្នេះ​ក្រោយពី​មាន​ភស្តុតាង​បង្ហាញថា​ម្ចាស់​ទីតាំង​នេះ​បាន​លួច​ធ្វើ​សកម្មភាព​អាជីវកម្ម​ក្រោយ​ឱសានវាទ​។​មួយវិញទៀត​ក៏​ការស៊ើបអង្កេត​មាន​តម្រុយ​ថា​ម្ចាស់​នេះ​បាន​ភាន់ប្រែ​ទៅជារ​ត់រក​ឧកញ៉ា​និង​មន្ត្រី​ធំ​ជួយ​ជួល​ទីតាំង​នោះ​ឱ្យ​អ្នកផ្សេង​ហើយ​ប្តូរ​រូបភាព​ជាមាន​ម្ចាស់​អាជីវកម្ម​ថ្មី ។
ក្នុងលិខិត​លេខ​២៥១/២០ សជណ ចុះ​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០២០ ចុះហត្ថលេខា​ដោយ​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ដែល​ក្រុមអ្នកសារពត៏មានយើងទទួលបាន​ដែរនោះ​បានឱ្យដឹងថា​៖​ត្រូវ​បិទ​ទីតាំង​អាជីវកម្ម​យានដ្ឋាន​ជួសជុល​រថយន្ត​ធុន​ធំ​ដែលមាន​ម្ចាស់​ឈ្មោះ​ឆាយ​ឈាន​នៅ​ភូមិ​សង្កាត់​ដូចខាងលើ រដ្ឋបាលខេត្ត​ឯកភាព​ជាគោលការណ៍ ។​(​ដល់​១​កក្កដា​ឆ្នាំ​២០២០ ) ។​
​ប៉ុន្តែ​លោក​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​និង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ត្រូវ​ណែនាំ​ដល់​ម្ចាស់​យានដ្ឋាន​ឱ្យ​អនុវត្ត​ដូចខាងក្រោម ៖ ១- ទុក​រយៈពេល​៣​ខែ​សម្រាប់​បញ្ចប់​ការងារ​នៅ​សេសសល់​និង​រៀបចំ​ទីតាំង​ថ្មី​។​២​មិន​អនុញ្ញាត​ឱ្យទទួល​ការងារ​ថ្មី​នៅ​ទីតាំង​ចាស់​នេះ​។​៣​ត្រូវគោរព​តាម​លិខិតអនុញ្ញាត​អាជីវកម្ម​និង​អនុក្រឹត្យ​លេខ​១៨០​អនក្រ​ចុះ​ថ្ងៃទី​៣​ខែ​វិឆ្ឆិកា​ឆ្នាំ​២០០៨​។​៤​ករណី​មិន​អនុវត្តតាម​ការណែនាំ​ត្រូវមាន​វិធានការ​ច្បាប់​ជា​ធរមាន​។​ការសម្រេច​របស់​រដ្ឋ​បាល​ខេត្ត​នោះ​គឺ​បន្ទាប់ពី​មាន​ឧ​ប​ទ្ទ​ហេតុ​ជាច្រើនលើក​ដែល​បង្ក​ពី​រថយន្ត​មក​ជួសជុល តែ​លួច​កែច្នៃ​នៅ​យានដ្ឋាន​នេះ និង​ពី​យានដ្ឋាន​នេះ ។
​ក្នុងនោះ​ឧ​ប​ទ្ទ​ហេតុ​ចុងក្រោយ​មួយទៀត​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែ​មិនា​ឆ្នាំ​២០២០​គឺ​រថយន្ដ​ធំ​១​គ្រឿង​ដែល​ទើប​ជួសជុល​និង​កែច្នៃ​រូ​ច​របស់​យានដ្ឋាន​របស់​ឈ្មោះ​ឆាយ​ឈាន​នេះ​បាន​ភ្លេច​ភ្ជាប់​ឬ​ដាច់​ហ្វ្រាំង​បាន​ថយ​ទៅបុក​ចំ​ទ្វារ​ចូល នៃ​បណ្ណាគារ​បន្ទាយស្រី បង្ក​ខូចខាត​ផ្នែក​ខាងមុខ​ទ្វារ កញ្ចក់​និង​សម្ភារ​ជាច្រើន ។​និង​ក៏បាន​ធ្វើឱ្យ​ម្ចាស់​បណ្ណាគារ​និង​បុគ្គលិក​ភ័យ​តក់ស្លុត​៕
​រូបថត ៖ ទីតាំង​យានដ្ឋាន​ជួសជុល​រថយន្ត​ធំ​របស់​ឆាយ ឈាន នៅ​ភូមិ​គោ​រដ្ឋា​ន​ក្រុង​សិរីសោភ័ណ ត្រូវ​បី​ទ តែ​អនុគ្រោះ​ប្តូរ​ទៅ​ទីតាំង​ថ្មី ។​តែបើ​មិន​អនុវត្ត ត្រូវ​បិទ​អាជីវកម្ម​តែម្តង​(​រូប​៖ ភ្នំ​ស្វាយ )​

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1402 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
74060 នាក់
ខែនេះ :
269298 នាក់
3 ខែនេះ :
678210 នាក់
សរុប :
1796708 នាក់