ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
តើអ្នកដឹងទេ?ពានរង្វាន់world cup បច្ចប្បន្នមានទម្ងន់ប៉ុន្មាននិងប៉ុន្មានតម្លឹង? 2020-07-05 12:17pm
So,05 Juli 2020 (Time 03:17 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 43នាក់)


(ពិភពលោក)៖ ការប្រកួតពានរង្វាន់ World Cup របស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដ៏ល្បីល្បាញលំដាប់ពិភពលោក តែងតែត្រូវបានរៀបចំឡើង ៤ឆ្នាំម្តង។ គេតែងតែដឹងថា បច្ចុប្បន្ននេះ ពានរង្វាន់មាសនោះមានទម្ងន់ ១៣.៥៤ផោន (ខ្នាតទម្ងន់អង់គ្លេស) ឬស្មើនឹងខ្នាតទម្ងន់អន្តរជាតិចំនួន ៦.១៤២គីឡូក្រាម។
ចុះបើបំបែកទៅជាខ្នាតទម្ងន់របស់ខ្មែរយើង តើវាមានប៉ុន្មានតម្លឹងទៅ? ដោយសារ ១គីឡូក្រាម ស្មើនឹង ២៦.៦៦តម្លឹងនោះ ធ្វើឲ្យពានរង្វាន់ World Cup បើគិតជាតម្លឹងមាសគឺស្មើនឹង ១៦២.៦៦តម្លឹង។
ឆ្លៀតក្នុងឱកាសនេះ Fresh News Plus ក៏សូមចែករំលែកចំណេះដឹងមួយចំនួន ដែលពាក់ព័ន្ធនឹងពាន World Cup មួយនេះដូចតទៅ៖
ពានរង្វាន់ World Cup គឺជាពានមាស ដែលត្រូវផ្តល់ឲ្យប្រទេសណាដែលឈ្នះការប្រកួតបាល់ទាត់ ក្រោមការរៀបចំរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ។ ចាប់តាំងពីការបង្កើត World Cup ដំបូងនៅឆ្នាំ១៩៣០ ទើបតែមានពានរង្វាន់ ២ប៉ុណ្ណោះ ដែលត្រូវបានគេប្រើប្រាស់ គឺពានទី១ឈ្មោះថា Jules Rimet Trophy និងពានទី២ឈ្មោះថា FIFA World Cup Trophy ។
ពានទី១ត្រូវបានប្រើប្រាស់ចាប់ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៧០ ចំណែកឯពានទី២ ត្រូវបានប្រើប្រាស់ចាប់ពីឆ្នាំ១៩៧៤ រហូតមកដល់បច្ចុប្បន្ន។ ពានរង្វាន់របស់ FIFA ទី១នោះ ត្រូវបានបង្កើតឡើងពីមាស (មិនមានឯកសារបញ្ជាក់ថា ពាននេះធ្វើឡើងពីមាសកម្រិតអ្វីទេ) ខណៈដែលមាសនេះស្រោបដោយប្រាក់កម្រិតខ្ពស់បំផុត និងលាយកែវចរណៃផងដែរ។
ចំណែកឯ FIFA World Cup Trophy ដែលជាពានទី២ ត្រូវបានបង្កើតនៅឆ្នាំ១៩៧៤ ដោយអ្នកជំនាញមកពី ៧ប្រទេសផ្សេៗគ្នា ។ ពាននេះ មានប្រវែង ៣៦.៨សង់ទីម៉ែត្រ ទម្ងន់សរុប ៦.១៤២គីឡូក្រាម ហើយពាននេះដែរត្រូវបានបង្កើតមកពីមាសកម្រិត ១៨ការ៉ាត់ ខណៈដែលនៅជើងទម្រងវាមានដាក់រ៉ែទង់ដែងពណ៌ខៀវដ៏មានតម្លៃទៀតផង។
គួរកត់សម្គាល់ថា ការបង្កើតពានទី២ បានធ្វើឡើងបន្ទាប់ពីប្រទេសប្រេស៉ីល បានឈ្នះការប្រកួត World Cup ចំនួន៣ដង គិតត្រឹមឆ្នាំ១៩៧០ ហើយក៏មានសិទ្ធិយកពានទី១នោះ ធ្វើជាម្ចាស់កម្មសិទ្ធិជារៀងរហូត ដែលនេះជាច្បាប់កំណត់ដោយ FIFA ។
ទោះជាយ៉ាងណា ពានរង្វាន់ទី១ឈ្មោះថា Jules Rimet Trophy ត្រូវបានចោរលួចនៅឆ្នាំ១៩៨៣ បន្ទាប់ពីប្រេស៉ីលយកទៅធ្វើជាកម្មសិទ្ធិបាន ១៣ឆ្នាំ ហើយពាននោះត្រូវគេជឿជាក់ថា ក្រុមចោរបានយកទៅដុតរំលាយធ្វើជាមាសធម្មតាវិញ។ ចាប់ពីពេលនោះមក FIFA បានកំណត់សារជាថ្មីថា លែងឲ្យប្រទេសណាយកពានរង្វាន់ទៅធ្វើជាម្ចាស់កម្មសិទ្ធិហើយ ទោះបីជាឈ្នះប៉ុន្មានលើកក៏ដោយ។
លើសពីនេះទៅទៀត សម្រាប់អ្នកឈ្នះពានរង្វាន់ FIFA គេគ្រាន់តែផ្តល់ពានឲ្យលក្ខណៈបង្គ្រប់កិច្ចតែប៉ុណ្ណោះ ពោលគេគ្រាន់តែឲ្យលើកពានតំណាង ដែលមិនមែនជារបស់ពិតឡើយ ដើម្បីសម្គាល់ថាប្រទេសនោះឈ្នះពានសម្រាប់រដូវកាលនេះ និងរដូវកាលនោះជាដើម។ ប្រទេសបារាំង គឺជាម្នាស់ពាន FIFA ចុងក្រោយគេ ដែលត្រូវបានឈ្នះការប្រកួត នៅឆ្នាំ២០១៨ ខណៈដែលប្រេស៉ីលធ្លាប់ឈ្នះពាននេះ ដល់ទៅ៥ដងឯណោះ ពោលលើសប្រទេសណាទាំងអស់៕
ប្រភព៖ http://FIFA.com

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389168 នាក់