ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
BREAklNG: នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអាដហ្វីលីពប្រកាសចេញពីតំណែង
Fr,03 Juli 2020 (Time 07:12 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 32នាក់)


2020-07-03 03:31pm
(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំងលោក អេឌូអាដ ហ្វីលីព (Edouard Philippe) បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាអភិបាលក្រុងឡាហារ ភាគខាងជើងនៃប្រទេស (La Havre)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។
ការលាលែងនេះ បានកើតឡើងចំពេលមានពាក្យចចាមអារ៉ាមថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) គ្រោងនឹងរុះរើគណៈរដ្ឋមន្រ្តី ឡើងវិញ ដើម្បីជំរុញឲ្យមានការងើបសេដ្ឋកិច្ចឡើងវិញ ក្រោយពេលវិបត្តិ COVID-19។
វិមានប្រធានាធិបតីអេលីហ្សេ (Elysee) បានគូសបញ្ជាក់ថា លោក Macron បានទទួលយកពាក្យលាលែងពីតំណែងរបស់លោក Philippe ហើយ។ ប៉ុន្តែ គណៈរដ្ឋមន្ត្រីដឹកនាំ ដោយលោក ហ្វីលីព នឹងនៅតែបន្តចាត់ចែងកិច្ចប្រទេសដដែល រហូតទាល់តែរដ្ឋាភិបាលថ្មីត្រូវបានរៀបចំរួចរាល់។ ចំណែកឯ មូលហេតុវិញ ក៏មិនត្រូវបានបញ្ជាក់ប្រាប់ផងដែរ។
គួរជម្រាបថា រដ្ឋាភិបាលបារាំងដែលមានលោក ហ្វីលីព ជានាយករដ្ឋមន្ត្រី នារយៈពេលចុងក្រោយនេះ ហាក់បានធ្លាក់ប្រជាប្រិយភាពបន្តិច និងត្រូវបានគេរិះគន់ជុំវិញការគ្រប់គ្រង មិនបានល្អ ទៅលើស្ថានការណ៍ COVID-19។ ទោះជាយ៉ាងណា លោកអតីតនាយករដ្ឋមន្ត្រីរូបនេះនៅតែអាចទទួលបានជ័យជម្នះគួរឲ្យកត់សម្គាល់ក្នុងការឈរឈ្មោះបោះឆ្នោត ជាអភិបាលក្រុងឡាហារ (La Havre) ដដែល ដែលជាស្រុកកំណើតរបស់លោកផ្ទាល់៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389096 នាក់