ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ឈាមស្រែកស្បែកហៅប្លន់សម្លាប់ស្រ្តីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
Di,28 Juli 2020 (Time 06:19 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 20នាក់)


ដោយ:សុខសុភ័ណ្ឌ
កំពង់ស្ពឺ:សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបើកការស្រាវជ្រាវបន្ទាប់ពីរមានស្ត្រីម្នាក់ត្រូវបានចោរប្លន់សម្លាប់នៅលើភ្នំទទឹងភូមិអន្លុងស្នោរឃុំស្គុះស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីថ្មីៗកន្លោងទៅ។
លោក សម សាក់ នាយកតិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាបន្ទាប់ពីរមានពលរដ្ឋម្នាក់ឈ្មោះ កែវ ហុីង ភេទប្រុសអាយុ៥៤ឆ្នាំរស់នៅក្នុងភូមិអន្លុងស្នោរឃុំស្គុះស្រុកសំរោងទង។
បាននិយាយថាគាត់បាត់គោមួយក្បាលហើយគាត់បានទៅរកស្រាប់តប្រទះឃើញសពស្ត្រីម្នាក់ចង់ករសម្លាប់ខ្លួននៅចំណុចលើភ្នំទទឹងភូមិអន្លុងស្នោរឃុំស្គុះស្រុកសំរោងទងហើយគាត់បានរាយ៍ការទៅនគរបាលឃុំ។
លោកបានបន្តថាក្រោយពីរទទួលបានសេចក្តីរាយការណ៍លោកបាននាំកម្លាំងនគរបាលខេត្តកំពង់ស្ពឺស្រាវជ្រាវសុើបអង្កេតនិងការពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនិងគ្រូពេទ្យកោសវិច្ជ័យបានសន្ធិដ្ឋានថាជាករណីឃាតកម្មដោយគិតទុកជាមុន។
ព្រោះលើក្បាលផ្នែកខាងឆ្វេងសព របស់ស្ត្រីរងគ្រោះមានឈ្មោះ ជុំ ចន្ធូ អាយុ២៤ឆ្នាំរស់នៅភូមិថ្លុកឈើទាល សង្កាត់សុព័រទេព ក្រុងច្បារមនខេត្តកំពង់ស្ពឺស្នាក់ស្នាមបែកដោយសារចោរប្លន់វាយឲ្យស្លាប់ហើយទើបយកសពស្ត្រីរងគ្រោះទៅចង់ព្យួដើម្បីបំភាន់ភ្នែក។
លោកបានបន្ថែមថារហូតដលម៉ោង៥និង៣០នាទីល្ងាថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២០ក្រោយការស្រាវជ្រាវទើបឃាត់ខ្លួនបានជនសង្ស័យជាចោរប្លន់សម្លាប់នេះមានឈ្មោះខូវ លីហាក់ ភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិត្រស់សាលាសង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺហើយបានរកឃើញគ្រឿងអលង្ការនិងម៉ូតូរបស់សពស្ត្រីរងគ្រោះ។
ជនសង្ស័យបានសារភាពថាគេពិតជាបានសម្លាប់ស្ត្រីរងគ្រោះនេះពិតបាកដមែនដោយសារចង់ទិញម៉ូតូមួយគ្រឿងម៉ាក់ Z KaVaski ដែលមានតម្លៃយ(១០៧៥០ដុល្លាសហរដ្ឋអាមេរិក)ទើបជនសង្ស័យធ្វើសកម្មភាពប្លន់ស្ត្រីរងគ្រោះតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីករស្សាងសំណុំរឿងបញ្ជូនទៅតុលាកា៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389228 នាក់