ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ សហការជាមួយនគរបាលប៉ុស្តិ៍បឹងទំពុន២ ដេញចាប់បានជនសង្ស័យ២នាក់ ករណីឆក់
Di,28 Juli 2020 (Time 06:17 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 20នាក់)


ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ សហការជាមួយនគរបាលប៉ុស្តិ៍បឹងទំពុន២ ចាប់ឃាត់ខ្លួនបាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ មុខផ្ទះលេខ៣៧ដេ ផ្លូវ២៧១ ក្រុមទី៣ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទី១មានឈ្មោះ នាង ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំតុទូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជនសង្ស័យទី២ឈ្មោះ កែវ ដួងពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅក្នុងភូមិជាមួយគ្នា ។
ជនរងគ្រោះមានឈ្មោះ ព្រំ ឌីណា ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដកហូតបាន ទូរសព្ទដៃ០១គ្រឿង ម៉ាកiPhone 11 ពណ៌ក្រហម ប្រគល់ឲ្យជនរងគ្រោះវិញ ។
មុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះជិះម៉ូតូកង់បី ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម្នាក់ជាអ្នកឌុប ម្នាក់ជាអ្នកឆក់ ជិះមកអែបខាងឆ្វេងដៃកង់បីជនរងគ្រោះ រួចឆក់ទូរសព្ទដៃ ម៉ាកiPhone 11 បានសម្រេច បម្រុងជិះរត់គេចខ្លួនត្រូវបានអ្នកបើកកង់បីស្រែកចោរៗ ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ សហការជាមួយ នគរបាលប៉ុស្តិ៍បឹងទំពុន២ ជួយដេញតាម រហូតចាប់បានជនសង្ស័យ ទាំង២នាក់ ដកហូតបានម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HX-5364 ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវវិញ ដើម្បីចាត់ការបន្ត ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការសាកសួរបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389384 នាក់