ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
កងរាជអាវុធហត្ថខេត្តប៉ៃលិន ផ្សព្វផ្សាយការងារជំនាញកងរាជអាវុធហត្ថ និងប្រគល់ប័ណ្ណសសើរ លិខិតសសើររបស់ក្រសួងការពារជាតិ
Di,28 Juli 2020 (Time 02:33 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 17នាក់)


ប៉ៃលិន៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន មានរៀបចំពិធីផ្សព្វផ្សាយការងារជំនាញកងរាជអាវុធហត្ថ និងប្រគល់ប័ណ្ណសសើរ លិខិតសសើររបស់ក្រសួងការពារជាតិ ជូនដល់នាយទាហ៊ាន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលមានស្នាដៃ ចំនួន ០៨រូប ស្ថិតក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរដល់មន្រ្តីអាវុធហត្ថខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ជាពិសេសបានសហប្រត្តិការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនមានសុខសន្តិភាព។
លោកមេបញ្ជាការ ក៍បានមានប្រសាសន៍ជំរុញដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ត្រូវបន្តអនុវត្តន៍អោយបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់ដឹកនាំ គោរពវិន័យ តួនាទី ក្រមសីលធម៌ និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ការការពាររាជរដ្ឋាភិបាលស្របច្បាប់ និងអនុវត្តន៍ការងារភារះកិច្ចប្រកបដោយឆន្ទះ ទំនួលខុសត្រូវ និងប្រសិទិ្ធភាពខ្ពស់ ជាពិសេសបន្តក្ដាប់រាល់សភាពការណ៍កើតឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងចុះបង្រ្កាបអោយបានទាន់ពេលវេលានូវរាល់បទល្មើសដែលកើតមានឡើង ធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋយើង។
លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង បានមានប្រសាសន៍បញ្ជាក់ថា៖ ចំពោះកងរាជអាវុធដែលទទួលបាននូវប័ណ្ណសសើរនិងលិខិតសសើរពីក្រសួងការពារជាតិនៅពេលនេះ មិនមែនកើតឡើងដោយគ្មានកិច្ចខិត្តខំប្រឹងប្រែង លះបង់ តស៊ូ ព្យាយាម ស្មោះត្រង់ លើការងារនោះទេ គឺវាកើតចេញពីការខិតខំប្រឹងប្រែងិងស្នាដៃការងារល្អតាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះ ហើយថ្វីត្បិតតែវាជាក្រដាសមួយសន្លឹកក៏ពិតមែនតែវាជាកិត្តិយសនិងបង្ហាញពីស្នាដៃការងារពិតៗក្នុងនាមកងកំលាំងរាជអាវុធហត្ថខេត្ត ហើយត្រូវនាំគ្នាបន្តស្មារតីសាមគ្គីភាពដឹកនាំ អនុវត្តន៍តួនាទី ភារៈកិច្ចរៀងៗខ្លួនអោយបានល្អប្រសើរថែមទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា៖ ប័ណ្ណសសើរ និងលិខិតសសើរ ដែលត្រូវជូនដល់កងរាជអាវុធហត្ថខេត្តប៉ៃលិនគឺមានចំនួន ០៨រូប រួមមាន៖ ប័ណ្ណសសើររបស់ក្រសួងការពារជាតិចំនួន ០៣ គឺ៖ ថ្នាក់អនុសេនីយ៍ឯកចំនួន ២នាក់ និង ថ្នាក់អនុសេនីយ៍ទោចំនួន ១នាក់ និងលិខិតសសើររបស់ក្រសួងការពារជាតិចំនួន ០៥ គឺ៖ ថ្នាក់អនុសេនីយ៍ទោចំនួន ២នាក់, ថ្នាក់អនុសេនីយ៍ត្រីចំនួន ៣នាក់។ដោយនាក់ ង៉យ

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389120 នាក់