ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
បោចស្មៅស្រែត្រូវពស់មានពិសចឹក
Di,28 Juli 2020 (Time 02:26 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 19នាក់)


ខេត្តកំពត៖ ស្ត្រីវយ័ចំណាស់ម្នាក់បាននាំកូនប្រុសទៅដកស្មៅក្នុងស្រែស្រូវពង្រួសនៅពេលដែលស្រ្តីរូបនោះលូកដៃទៅដកស្មៅ ដោយភ្នែកគាត់រវល់តែមើលទៅគុម្ពស្មៅដែលដុះរួបស្រូវក្បែរនោះក៏ស្រាប់តែលូកដៃទៅប៉ះពស់ដែលនៅក្នុងស្មៅបណ្តាលឲ្យពស់ចឹកម្រាមដៃខាងស្តាំរួចគាត់គ្រវែងពស់ចោលតែម្តង។ តាមប្រភពពត៌មានពីកូនប្រុសរបស់ស្រ្តីរងគ្រោះដែលទៅដកស្មៅស្រែជាមួយម្តាយបានឲ្យដឹងថា៖ ម្តាយដែលពស់ខាំនេះមានឈ្មោះប្រាក់ វណ្ណា អាយុ៥៧ឆ្នាំ មានទីលំនៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
កូនប្រុសជនរងគ្រោះបានឲ្យដឹងទៀតថា៖ មុនពេលពោះចឹកគាត់បានហៅខ្លួនឲ្យទៅជួយដកស្មៅក្នុងស្រែស្រូវពង្រួស ខ្លួនក៏បានទៅដកស្មៅនៅស្រែជាប់គ្នាមិនឆ្ងាយពីគាត់ប៉ុន្មាននោះទេ ស្រាប់តែមួយសន្ទុះប្រហែលជាម៉ោង១ជាង(រសៀល)ខ្លួនបានឮសូរសំឡេងម៉ែស្រែកហៅខ្លួនថាម៉ែត្រូវពស់ចឹកហើយខ្លួនឮមាត់ម្តាយហៅក៏រត់ទៅមើល ឃើញម្រាមចង្អុលដៃខាងស្តាំរបស់ម្តាយមានឈាមនិងមានស្នាមចង្កូមពស់ប៉ុន្តែមិនបានដឹងថាជាពស់អ្វីនោះទេ ពីព្រោះក្រោយពេលពស់ចឹកម្តាយបានគ្រវែងពស់ចោលបាត់ទៅហើយ ពេលនោះខ្លួនក៏បានយកខ្សែមកចងការ៉ូដើម្បីកុំឲ្យពឹសពស់ជ្រាប ហើយប្រញាប់ប្រញាល់យកម្តាយមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកកំពតភ្លាមៗដែរ។ ប្រភពពីក្រុមគ្រូពេទ្យបានប្រាប់អ្នកយកពត៌មានយើងថា:ស្រ្តីជាជនរងគ្រោះដោយសារពស់ចឹកខាងលើបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ ដោយមកដល់មន្ទីរពេទ្យទាន់ពេលវេលា ហើយក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងបន្សាបពឹសពស់ផងដែរ ។
សំណូមពរពីក្រុមគ្រូពេទ្យដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមទូទាំងខេត្តឲ្យបានជ្រាបថា: បើមានជួបករណីដូចខាងលើ សូមបងប្អូនប្រញាប់ប្រញាល់នាំជនរងគ្រោះមកកាន់មន្ទីរបង្អែក ស្រុកឬខេត្តដើម្បីជួយសង្រ្គោះជាបន្ទាន់កុំទៅរកគ្រូបុរាណអស់លទ្ធភាពទើបយកមកឲ្យពេទ្យជួយសង្គ្រោះជាហេតុបណ្តាលឲ្យពឹសជ្រាបហើយសង្រ្គោះមិនបានទេ៕
ដោយ ប្រាក់ សារិទ្ធ

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389348 នាក់