ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
សមត្ថកិច្ចឆ្មក់បង្ក្រាប់ក្លិបកំសាន្តមួយកន្លែង យីហោ ហ្គោលឡាញ ឃាត់មនុស្សជាង២០០នាក់
Di,28 Juli 2020 (Time 02:23 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 17នាក់)


ភ្នំពេញ៖ មនុស្សប្រុសស្រីប្រមាណជាង២០០នាក់ដែលប្រផ្តុំគ្នាចូលរាំលេងកំសាន្តនៅក្នុងក្លឹបមួយកន្លែងមាន យីហោ ហ្គោលឡាញ ត្រូវកម្លាំងគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌនិង កម្លាំងកងរាជអាវុធហត្ថខណ្ឌ ជាច្រើននាក់បានចុះបង្ក្រាបដកហូតវត្ថុតាងមួយចំនួន។
ករណីនេះធ្វើឡើងកាលពីវេលាម៉ោង១២ និង ០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។
ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងនោះដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង តំណាង ឯកឧត្តម ស ថេត ស្នងការនករបាលរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ ។
ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថា៖ ការចុះបិតក្លិបនេះគឺ ក្លិបនេះមិនស្តាប់តាមការនែនាំ របស់រាជរដ្ឋាភិបាល និង មានការសម្រមសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជ្ញាររងអម សាលាដំបូងរាជធានីភំ្នពេញ។ និង ឃាត់មនុស្សប្រុសស្រី ប្រមាណជាង២០០នាក់នឹងដកហូតម៉ូតូជាង២០០គ្រឿង រថយន្តជិត២០គ្រឿងផងដែ។ ហើយបានបញ្ជួនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីបន្ត៕
ដោយ៖ ចន្ទ លីហ្សា

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389216 នាក់