ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការពាក់ព័ន្ធករណីលួច
Di,28 Juli 2020 (Time 02:21 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 15នាក់)


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌបានបញ្ជូនជនសង្ស័យ០២ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីរូបគេធ្វើសកកម្មភាពលួចគាស់តូបលក់ឥវ៉ាន់ និង អ៊ុតសក់ មួយកន្លែងនៅចំណុចតូបលេខ២ ផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោង ០៨៖៤០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្បែវត្តនាគវ័ន្ត ផ្លូវ១៣២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖
1-ឈ្មោះ នួន សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួលគ្មានលេខ ប្លុកផ្លូវដែក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅ ម្តុំផ្លូវរថភ្លើងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (ធ្លាប់ជាប់ពន្ធនាគារម១ ព្រៃស ចំនួន០៦ខែ ពីបទលួច (លួចខោអាវ) ។
2-ឈ្មោះ ហួត វិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅមិនពិត
ប្រាកកដ ស្រុកកំណើត នៅប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌបានឲ្យដឹងថា នៅមុនពេលកើតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះមកធ្វើការធម្មតា បើកតូប អ៊ុតសក់ ផាត់មុខ ដូចសព្វមួយដង លុះនៅវេលាម៉ោង២០និង០០នាទីថ្ងៃដដែល ទើបជនរងគ្រោះបិទតូបអត់ស៊ុក រួចរាល់ហើយ ក៏ត្រលប់ទៅសម្រាកនៅផ្ទះម្តាយរបស់ខ្លួន នៅឯឃុំអរិក្សត្រ ស្រុកល្វាឯមខេត្តកណ្តាល លុះព្រឹកឡើងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង០៦និង០០នាទីព្រឹក ពេលជនរងគ្រោះមកដល់តូប ទើបដឹងថាមានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់តូបរបស់ខ្លួនយកសម្ភារៈអស់មួយចំនួនធំ។
ក្រោយពីកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកទទួលបណ្តឹងរួច ក៏បានចុះស្រាវជ្រាវភ្លាមៗ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ កាលពីវេលាម៉ោង ០៨៖៤០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្បែវត្តនាគវ័ន្ត ផ្លូវ១៣២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389468 នាក់