ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
អគារថ្មីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តម្លៃជាង ២លានដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់
Di,28 Juli 2020 (Time 02:13 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 15នាក់)


ប៉ៃលិន៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ អគារថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មានបណ្តោយ ៨៥,១ ម៉ែត្រ ទទឹង៤៩,២ ម៉ែត្រ កម្ពស់០៣ ជាន់ គិតពីជាន់ផ្ទាល់ដីឡើងទៅ មានទំហំសរុប ៨.៧០០ ម៉ែត្រការ៉េ ដែលចំណាយថវិកាសាងសង់អស់ចំនួន ២,៤៨៦,២០០.៥៥ ដុល្លាអាមេរិក ក្រោមការគាំទ្រ ថវិការពីដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវសាងសង់ក្នុងរយៈពេល ១៦ខែ ដោយគិតចាប់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។
ពិធីបញ្ចុះបឋមសិលាសាងសង់នេះ បានធ្វើឡើងស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ នៅតាមមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងដៃគួរអភិវឌ្ឍន៍បានខិតខំរួមគ្នា ដើម្បីពង្រីកសេវាសុខាភិបាលសាធារណៈឱ្យខិតជិតប្រជាជន ងាយស្រួលក្នុងការទទួលសេវាសុខមាលភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ការធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់លើវិស័យសុខាភិបាល គឺមន្ទីរសុខាភិបាលខេត្ត ដែលគ្រប់គ្រងទៅលើមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ត្រូវ អប់រំមន្រ្តីរបស់ខ្លួនមួយចំនួនតូចដែលមិនយកចិត្តទុកដាក់ ពិនិត្យព្យាលបាលអ្នកជំងឺ ត្រូវកែប្រែឥរិយាបថដោយអនុវត្តន៍តាមជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ជាពិសេសមន្ទីរពេទ្យមួយចំនួនត្រូវតែកាត់បន្ថយការធ្វើឯកសារផ្សេងៗ ឬទាលុយពីអ្នកជម្ងឺ ដោយត្រូវពិនិត្យ និងព្យាបាលអ្នកជំងឺជាមុនសិន (សម្រាប់អ្នកជំងឺដែលត្រូវសង្រ្គោះ) ដូច្នេះការកែប្រែសកម្មភាពអវិជ្ជមានទាំងអស់នេះនឹងធ្វើឱ្យការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋមកលើវិស័យសុខាភិបាលនៅក្នុងខេត្ត និងថ្នាក់ដឹកនាំខេត្ត កាន់តែត្រូវកាត់បន្ថយ ហើយម៉្យាងទៀត បានធ្វើឱ្យខេត្តប៉ៃលិន ជាខេត្តគំរូក្នុងការជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋបានល្អប្រសើរ។
ជាចុងក្រោយ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍កោតសរសើរចំពោះក្រុមគ្រូពេទ្យជំនាញដែលកន្លងបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទុបស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។
បើតាមរបាយការណ៍របស់ លោកអនុបណ្ឌិត ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនថ្មី បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកចំនួន ១, មណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៣ និងនៅស្រុកសាលាក្រៅចំនួន ៣។នាក់ ង៉យ

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4898 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47448 នាក់
ខែនេះ :
204480 នាក់
3 ខែនេះ :
435045 នាក់
សរុប :
1388844 នាក់