ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតសារាចរសុវត្ថិភាពរៀបចំស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈ
Di,28 Juli 2020 (Time 12:49 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 18នាក់)


ខេត្តបន្ទាយមានជ័យះ
លោកអ៊ឹងអៀងរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលបានមានប្រសាសន៍ថាសិក្ខាសាលា ផ្សផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត​ និងផលិតផលប្រេងកាត​ និងវគ្គបណ្តុះបណ្តាល​ ស្តីពីហានីភ័យស្ថានីយ៍​ និងសារាចរណ៍សុវត្ថិភាព​ សម្រាប់ការរៀបចំ​ ស្ថានីយ៍ប្រេង​ និងឧស្ម័នដោយមានការចូលរួម លោកលីសារីអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតនៅព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្ត។
ក្នុងសិក្ខាសាលានោះលោកលីសារីបានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនការយល់ដឹងពីច្បាប់អំពីហានិភ័យដែលអាចកើតមានឡើងនិងអំពីបែបបទនិងនិតិវិធីក៏ដូចជា បច្ចេកទេសសុវត្ថិភាពក្នុងការគ្រប់គ្រងនិងប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយអ្នកសាងសង់ស្ថានីយ និងអ្នកធ្វើការស្តុកទុកផលិតផលប្រេងកាតប្រេងសាំងជាដើម។
លោកបានបន្តទៀតថាគោលបំណងចម្បងទី ២ គឺពង្រឹងសមត្ថភាពមន្ត្រីជំនាញបច្ចេកទេសមន្ទីររ៉ែនិងថាមពលនិងស្ថាប័នពាក់ព័ន្ធឲ្យយល់ច្បាស់អំពីតួនាទីភារកិច្ចនិងនីតិវិធីនានាដើម្បីមានភាពងាយស្រួលនិងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក៏ដូចជាការចុះត្រួតពិនិត្យនិងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាពតម្លាភាពស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។
ក្នុងនោះលោកអ៊ឹងអៀងក៏បានមានប្រសាសន៍ដែរថាសិក្ខាសាលាផ្សព្វផ្សាយស្តីពីបច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជាដែលធ្វើនេះគឺចង់ឲ្យ មហាជននិងប្រជាជនបានយល់ដឹងពីវឌ្ឍនភាពនិងបច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា។
លោកបានបញ្ជាក់ឲ្យដឹងទៀតថានិងយុទ្ធសាស្ត្រគ្រប់គ្រងធនធានប្រេងកាត ការវិវត្តិន៍នៃការតាក់តែងច្បាប់ប្រេងកាតនិងយន្តការលើកកម្ពស់ការចូលរួមនិងផ្សព្វផ្សាយព៍ត័មានធនធនប្រេងកាត។
លោកបានពន្យល់ថា ធនធានប្រេងកាតគឺជាដើមទុនដ៏មានតម្លៃរបស់ជាតិសម្រាប់លើកការជម្រុញនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចផលប្រយោជន៍យូរអង្វែងរបស់ជាតិនិងលើកកម្ពស់កម្រឹតជីវភាពប្រជាជនទៀតផង៕គង្គា

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389024 នាក់