ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីលួចខ្សែភ្លើងនៅក្នុងបូរី “ចតុមុខ”
Di,28 Juli 2020 (Time 10:09 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 17នាក់)


ដោយ សុធារិទ្ធ
ខេត្តកណ្តាល៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាលស្រុកខ្សាច់កណ្តាលឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចខ្សែភ្លើងនៅក្នុងបូរី “ចតុមុខ” ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៤រសៀល ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងបូរី “ចតុមុខ” ស្ថិតក្នុងភូមិលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលត្រូវឃាត់ខ្លួន ម្នាក់ជាជាងភ្លើងធ្វើការនៅក្នុងបូរីខាងលើ ឈ្មោះ សៀង ឆេងវុន ហៅឃ្លោក ភេទប្រុសអាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ អន្លុងស្លែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងម្នាក់ទៀតជាអ្នករត់ម៉ូតូឌុបឈ្មោះ ពៅ វិត ហៅហ៊ា ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិស្រយូវ ឃុំ ស្រយូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូរបាន ខ្សែភ្លើងចំនួន១៣ដុំ និងខ្សែភ្លើងកំណាត់មួយចំនួនទៀត។ ចំណែកជនរងគ្រោះឈ្មោះ សែង យោរ័ត្ន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានសន្តិសុខបូរីចតុមុខ មានទីលំនៅភូមិផ្សាតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា កន្លងមកក្រុមហ៊ុនបូរីចតុមុខ បានបាត់ខ្សែភ្លើងជាច្រើនដុំមិនដឹងថាអ្នកណាជាអ្នកលួចនោះទេ។ លុះដល់វេលាកើតហេតុខាងលើ សន្តិសុខក្រមហ៊ុនបូរីចតុមុខ បានឃើញជនសង្ស័យយកខ្សែភ្លើងច្រកក្នុងការ៉ុងលើកដាក់លើទូកបម្រុងអុំចេញ ពេលនោះកម្លាំងសន្តិសុខ ក៏បានឃាត់ជនសង្ស័យទាំង២នាក់ រួមទាំងខ្សែភ្លើងជាវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយជ្រំ បន្តអនុវត្តតាមនីតិវិធីតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
662 នាក់
ម្សិលមិញ :
4982 នាក់
សប្តាហ៍នេះ :
29322 នាក់
ខែនេះ :
203306 នាក់
3 ខែនេះ :
432509 នាក់
សរុប :
1389590 នាក់