ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ម៉ូតូ MSX បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យរបួសធ្ងន់ម្នាក់
Di,28 Juli 2020 (Time 10:06 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 18នាក់)


ដោយ សុធារិទ្ធ
ខេត្តកណ្តាល៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ខណៈបើកម៉ូតូទៅបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កដែលកំពុងបើកបត់ឆ្វេងឆ្លងផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវខេត្ត៣៨០ ស្ថិតក្នុងភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ខា ប៊ុនណា ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា MSX ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ1GB-6965។ ចំណែកម៉ូតូសណ្តោងរ៉ឺម៉កម៉ាក ស៊ីរ៉ុស ពណ៌ស្លាទុំ លាយខ្មៅ បើកបដោយឈ្មោះសាត សុខ ភេទប្រុសអាយុ២២ឆ្នាំនៅខេត្តត្បូងឃ្មុំ សព្វថ្ងៃស្នាក់នៅភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉កខាងលើ បានបើកធ្វើដំណើរតាមបណ្តោយផ្លូវខេត្តលេខ៣៨០ មានទិសដៅពីជើងទៅត្បូង លុះដល់ចំណុចបានបត់ឆ្វេងដោយមិនបានប្រុងប្រយ័ត្ន ស្របពេលនោះមានម៉ូតូមួយគ្រឿងម៉ាកហុងដា MSX បើកក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង បានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដែលកំពុងបត់នោះពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ MSX ដួលបោកនឹងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ រីឯអ្នកបើកបរម៉ូតូសន្តោងរ៉ឺម៉ក ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននករបាលស្រុកខ្សាច់កណ្តាលដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389444 នាក់