ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
បើកត្រាក់ទ័័រភ្ជួរដីចំការក្បែរផ្លូវជាតិ ប៉ះចំមីនតោនបណ្តាលអោយផ្ទុះរបួសដាច់ជើងឆ្វេងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
Di,28 Juli 2020 (Time 10:03 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 21នាក់)


(ខេត្តបាត់ដំបង)យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា យ៉ាងហោចណាស់បុរសម្នាក់បានរងរបួសធ្ងន់ដាច់ជើងឆ្វេង (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) នៅពេលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការប៉ះចំមីនតោនបណ្តាលអោយផ្ទុះឡើង។

ហេតុការណ៍ដ៏គួរអោយរន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤និង០៥នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០​២០នៅចំណុចក្រុមទី០៤ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌ ខេត្តបាត់ដំបង ។

ជនរងគ្រោះ ឈ្មោះប៉ាត់ រិត ភេទប្រុស អាយុ៣៥ ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបើកត្រាក់ទ័ររបស់ខ្លួនម៉ាកហ្វូត ពណ៌ខៀវ ស៊ីឈ្នួលភ្ជួរដីចំការឱ្យ​ឈ្មោះលុយ គឹមស៊ ភេទប្រុស អាយុ ៦៥ឆ្នាំ​ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​ បានមកស្នាក់នៅធ្វើចំការនៅចំណុចកើតហេតុខាងលើ។

ខណៈដែលកំពុងភ្ជួរក៏ស្រាប់តែប៉ះចំមីនតោនដែលសេសសល់តាំងពីសម័យសង្គ្រាមបង្ករអោយផ្ទុះឡើងបណ្តាលអោយអ្នកបើកបររងរបួសធ្ងន់ដាច់ជើងឆ្វេង និងខូចខាតត្រាក់ទ័រទាំងស្រុងផងដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះភ្លាមៗ​នៅមន្ទីរពេទ្យ​ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ​ ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យ​តែម្តង។

ហើយបើតាមការបញ្ជាក់ពីមន្រ្តីនគរបាលមូលដ្ឋានបានឱ្យដឹងថា​ ចំណុចកេីត​ហេតុខាងលេីនេះគឺជាអតីតសមរភូមិប្រយុទ្ធ​ រវាងភាគីជម្លោះ​ពីអតីតកាល​ហេីយនៅទីនោះក៏​សម្បូរទៅដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយនិងកប់ក្នុងដី​ មិនទាន់មានការបោសសំអាតអស់នៅឡេីយ។

មន្រ្តីដដែលបានបញ្ជាក់ថា​ នៅទីកន្លែងកេីតហេតុនេះ​ មានការកាប់ឆ្ការនិងភ្ជួររាស់ដីដាំដំណាំជា​ច្រេីនឆ្នាំកន្លងមកហេីយ​ ប៉ុន្តែពេលមុនៗមិនមាន​ករណីបែបនេះកេីតឡេីងទេ​ ទេីប​តែ​ពេលនេះ​ក៏ជួបឧប្បត្តិហេតុបែបនេះតែម្តង។

ក្នុងនាមអាជ្ញាធរមូលដ្ឋានក៏ដូចជាស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ ក៏សូមធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ ពិសេសមូលដ្ឋានដែលជាអតីតសមរភូមិប្រយុទ្ធ សូមមេត្តាប្រុង​ប្រយ័ត្នជាប់ជាប្រចាំចំពោះបញ្ហាយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាមនេះ​ ព្រោះវាពិតជាបង្កគ្រោះថ្នាក់ដល់អាយុជីវិតយេីង​យ៉ាងពិត​ប្រាកដ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389072 នាក់