ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃចំនួន០២វត្ត និងបានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងសង្កាត់ព្រែកកំពឹស
Di,28 Juli 2020 (Time 08:00 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 21នាក់)


នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខណ្ឌដង្កោ អមដំណើរដោយលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ និងមានការចូលរួមពីសំណាក់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ ព្រមទាំងយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស បាននាំយកទៀនព្រះវស្សាចំនួន០២គូ ព្រមទាំងថវិកាចំនួន ០៤លានរៀល និងទេយ្យវត្ថុ រួមមាន ទឹកសុទ្ធ និងភេសជ្ជៈចម្រុះចំនួន៤០កែស,មី១២កែស និងអង្ករ១២ការ៉ុង ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី ។
បន្ទាប់មក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលទីតាំងសាលាបឋមសិក្សាកែវមុនី ដែល លោកបានជួយឧបត្ថម្ភទាំងស្រុងលើការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណសាលា ជាក់ស្តែងបានចាក់ដីបំពេញទីធ្លាសាលាទាំងមូល បានធ្វើលូប្រឡាយរំដោះទឹកជុំវិញសាលា បានជួសជុលបន្ទប់ទឹកបង្គន់អនាម័យ ចាក់បេតុងលើទីលានក្នុងបរិវេណសាលា និងជួសជុលកសាងបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដើម្បីសោភ័ណភាព និងផាសុកភាពដល់សិស្សានុសិស្ស ។
រួចហើយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តដំណើរទៅត្រួតពិនិត្យមើលសកម្មភាពកាយប្រឡាយ ០១ខ្សែដែល លោកបានដោះស្រាយជូនប្រជាពលរដ្ឋក្នុងភូមិស្រីស្នំ ដើម្បីធានាបង្ហូររំដោះជំនន់ទឹកភ្លៀងដែលបានហូរជន់លិចភូមិរាល់ពេលមានភ្លៀងធំកន្លងមក ។
បន្ទាប់មកទៀត លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានបន្តដំណើរទៅត្រួតពិនិត្យលូបង្ហូររំដោះទឹកជំនន់ ០១កន្លែងទៀត ដែលត្រូវបានទឹកហូរច្រោះដាច់ខូចខាត ស្ថិតក្នុងភូមិព្រែកកំពឹស ដែល លោកបានជួយកសាងកន្លងមក ដើម្បីធានារំដោះជំនន់ទឹកភ្លៀងដែលហូរស្រោចស្រពមកលើសង្កាត់ចំនួន០៣គឺ : សង្កាត់ស្ពានថ្ម សង្កាត់រលួស និងសង្កាត់ព្រែកកំពឹស។
បន្ទាប់មក លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានណែនាំឲ្យក្រុមការងារធ្វើការជួសជុលរៀបចំដាក់លូ និងសន្ទះមុខលូឲ្យបានល្អឡើងវិញ ព្រមទាំងបានជូនថវិកាដល់លោកយាយ លោកតាពុទ្ធបរិស័ទ្ធដែលបានមកចូលរួមក្នុងកម្មវិធីប្រគេនទៀនព្រះវស្សាទាំង០២វត្ត បានឧបត្ថម្ភថវិកា និងចែកជូនភេសជ្ជៈដល់កងកម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី និងកុមារតូចៗដែលបានចូលរួមផងដែរ ។

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4838 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47388 នាក់
ខែនេះ :
204420 នាក់
3 ខែនេះ :
434985 នាក់
សរុប :
1388784 នាក់