ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពលួចអាជីវករលក់ដូរនៅតាមភូមិ
Di,28 Juli 2020 (Time 06:06 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 21នាក់)


ខេត្តប៉ៃលិន ៖ មានករណីលួច (ឆក់កាបូបលុយ) ០១លើក នៅផ្ទះលក់ឥវ៉ាន់ចាប់ហួយ របស់ជនរងគ្រោះ ខណៈជិះម៉ូតូប្រើល្បិចចុះទិញគ្រឿងភេសជ្ជៈ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន ។
ប្រភពព័ត៍មានបានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ គីម សុខផល ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិ/សង្កាត់ កើតហេតុខាងលើ ។ ចំណែកសម្ភារៈដែលបាត់បង់រួមមាន ៖ ប្រាក់ខ្មែរ៤១៥.០០០៛, កាតទូរស័ព្ទ២៥សន្លឹក ស្មើ១៥០.០០០៛ ។
ប្រភពបន្តទៀតថា ជនសង្ស័យមានគ្នា០២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ) ដោយបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម មកឈប់ទិញទឹកភេសជ្ជៈ (ខារ៉ាបាវ) ដោយម្នាក់ នៅអង្គុយចាំលើម៉ូតូ និងម្នាក់ទៀតចុះទៅទិញ ហើយក៍បានវាយជនរងគ្រោះចំនួនពីរដៃ បណ្តាលឱ្យចំក្បាលរងរបួសស្រាល រួចក៍ឆក់កាបូបលុយរបស់ជនរងគ្រោះជិះម៉ូតូរត់គេចខ្លួន តែម្តង ។
ក្រោយកើតហេតុ ខាងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវតាមរកមុខសញ្ញាជនសង្ស័យ ៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389504 នាក់