ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ប្រកាសតែងតាំងនិងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍នៅខេត្តបាត់ដំបង
Di,28 Juli 2020 (Time 06:04 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 20នាក់)


បាត់ដំបង)ក្នុងពិធីប្រកាសតែងតាំងនិងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍បាត់ដំបង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ទរណ៍បាត់ដំបង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅសាលាឧទ្ទរណ៍ខេត្តបាត់ដំបង។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងអោយ ប្រធាន អនុប្រធាន សាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ព្រះរាជអាជ្ញា និងមន្ត្រីសាលាដំបូងទាំងអស់ សូមការពង្រឹងនិងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពដើម្បីលើកកម្ពស់គុណភាពនៃការជំនុំជម្រះក្ដីប្រកបដោយយុត្តិធម៌ក៏ដូចជាចូលរួមធានាសន្តិសុខសង្គមនិងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថាសាលាឧទ្ធរណ៍បាត់ដំបងនិងសាលាឧទ្ធរណ៍ត្បូងឃ្មុំគឺជាសាលាឧទ្ធរណ៍តំបន់ចំនួនពីរដំបូងគេដែលត្រូវបានដាក់ឲ្យដំណើរការជាប្រវត្តិសាស្ត្រនៅប្រព័ន្ធយុត្តិធម៌កម្ពុជាតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ដើម្បីបង្ខិតសេវាយុត្តិធម៌អោយកាន់តែនៅខិតជិតប្រជាពលរដ្ឋនឹងជួយកាត់បន្ថយការកកស្ទះសំណុំរឿងដែលត្រូវបានប្រមូលផ្ដុំនៅសាលាឧទ្ធរណ៍ ភ្នំពេញ។

ក្រៅពីសាលាឧទ្ធរណ៍បាត់ដំបងនិងសាលាឧទ្ធរណ៍ត្បូងឃ្មុំសាលាឧទ្ធរណ៍ព្រះសីហនុក៏នឹងត្រូវដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ហើយរាជរដ្ឋាភិបាលក៏និងពិនិត្យលទ្ធិភាពបង្កើតសាលាឧទ្ធរណ៍តំបន់ផ្សេងទៀតដើម្បីឆ្លើយតបតាមតម្រូវការនិងការវិវត្តជាក់ស្ដែងរបស់សង្គមនាពេលអនាគតប្រសិនជាមានសំណូមពរនិងមានតម្រូវការចាំបាច់ដើម្បីបង្ខិតសេវាយុត្តិធម៌នេះឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ចៅក្រមព្រះរាជអាជ្ញាក៏ដូចជាមន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ខ្ជាប់នៅអភិក្រមដ៏ថ្លៃថ្លាទាំង០៥ របស់សម្ដេចតេជោនាយករដ្ឋមន្រ្តីគឺ -ឆ្លុះកញ្ចក់ -ងូតទឹក -ដុសក្អែល -ព្យាបាល -និងវះកាត់ ដើម្បីជាគោលការណ៍ក្នុងការអនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួន ពិសេសសំរាប់ថ្នាក់ដឹកនាំនៃអង្គភាពសាលាជម្រះក្ដី នៅអយ្យការអមសាលាដំបូងគ្រប់ជាន់ថ្នាក់ដើម្បីពង្រឹងអភិបាលកិច្ចល្អក៏ដូចជាពង្រឹងសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាពរបស់ខ្លួន។

បញ្ជាក់ថា ពិធីប្រកាសតែងតាំងនិងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍បាត់ដំបងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនាថ្ងៃនេះ ត្រូវបានតែងតាំងឯកឧត្តម សម ប៊ុនថុន ជាប្រធានសាលាឧទ្ទរណ៍ ឯកឧត្តម ធូ មណី អនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តម នួន សាន ជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលា ឧទ្ទរណ៍ និងឯកឧត្តម គឺ ប៊ុនណ្ណារ៉ា ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389132 នាក់