ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយល្បួងនារីម្នាក់យកទៅរំលោភបូកបានសម្រេច
Do,02 Juli 2020 (Time 02:21 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 52នាក់)


ខេត្តកណ្តាល៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន ក្រោយពីបានល្បួងនារីម្នាក់យកទៅរំលោភបូកបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រែករាំង(ក) ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ខាងលើ ទី១-ឈ្មោះ ថា រ៉ត ហៅស្វិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង(ក) ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល និងទី២-ឈ្មោះ សាន អូន ហៅ ត្រងោល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកនារីរងគ្រោះមានអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី ១ ខែកក្កដា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលបានដើរល្បាតម្ដុំកន្លែងកើតហេតុ ក៏បានទទួលព័ត៌មានពីម្តាយរបស់ជនរងគ្រោះថា មានគេលួងលោមកូនរបស់គាត់យកទៅមិនដឹងថាទៅទីណាទេ ហើយគាត់បាននិយាយប្រាប់សមត្តកិច្ចថាអ្នកយកគឺឈ្មោះ ថា រ៉ត ហៅ អាស្វិត និងម្នាក់ទៀតឈ្មោះ សាន អូន ហៅត្រងោល ជាអ្នកនាំទៅ ។
ដោយបាត់កូនស្រីគាត់យូរពេក គាត់ក៏ទៅរកកូនស្រីគាត់ដល់ផ្ទះឈ្មោះថា រ៉ត ហៅ អាស្វិត ក៏ឃើញកូនស្រីនៅនឹងផ្ទះឈ្មោះ ថា រ៉ត ហៅស្វិត រួមនឹងឈ្មោះ សាន អូន ហៅត្រងោល ក៏នៅទីនោះដែរ ដោយមានការសង្ស័យថាប្រហែលកូនស្រីរបស់គាត់ត្រូវឈ្មោះ ថា រ៉ត ហៅស្វិត និងឈ្មោះ សាន អូន ហៅត្រងោល លួងលោមរំលោភ គាត់បានសួរនាំកូនស្រីគាត់ភ្លាម ហើយកូនស្រីគាត់ឈ្មោះ បាននិយាយរៀបរាប់ប្រាប់ម្តាយថា ឈ្មោះ ថា រ៉ត (ស្វិត) និងឈ្មោះសានអូនបានចាប់រំលោភខ្លួន រហូតបានសំរេចមួយដង ម្នាក់ៗ ភ្លាមនោះកម្លាំងប៉ុស្តិ បានធ្វើការឃាត់ខ្លួនជនសង្សយ័មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ បានឆ្លើយសារភាពថា ខ្លួនពិតជាបានល្បួងនាររងគ្រោះយកមកផ្ទះរំលោភបូកពិតប្រកដមែន។ បច្ចុប្បន្ន ជនសង្ស័ុយទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389036 នាក់