ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
មេក្លោងជួញដូរគ្រឿងញៀន៣នាក់ ថ្នាំញៀនជិត១គីឡូ និងវត្ថុតាងជាច្រើន ត្រូវកម្លាំងនគរបាលបង្ក្រាបនៅខេត្តក្រចេះ
Di,14 Juli 2020 (Time 06:49 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 108នាក់)


(ក្រចេះ)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយការិយាល័យគ្រឿងញៀនខេត្ត ក្រោមបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការសម្រប សម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាព្រលប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងគ្រឿងញៀនចំនួន១១កញ្ចប់ (ជិត១គីឡូក្រាម) នៅភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក អេង ហឿន អធិការនគរបាលក្រុងក្រចេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះថា ជនសង្ស័យឈ្មោះ ឈាវ សុនា ជាមុខសញ្ញាចាស់ដែលកម្លាំងនគរបាលក្រុងតាមចាប់។ លុះដល់ថ្ងៃម្សិលមិញ កម្លាំងរបស់លោកបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួន ព្រមទាំងបក្ខពួកសរុប៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ ឈាវ ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ ហ៊ួន ប៊ុនធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២មានទីលំនៅ ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
*ទី៣៖ ឈ្មោះ ម៉ាន វ៉ា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
កម្លាំងនគរបាល ក៏បានដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌ស (សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ (ធំ០៩កញ្ចប់, តូច០២កញ្ចប់) ជិត១គីឡូក្រាម, ថ្នាំគ្រាប់ (សង្ស័យជាគ្រឿងញៀន) ចំនួន ១៦៩គ្រាប់ (ពណ៌ផ្កាឈូក ចំនួន១៦៨គ្រាប់ ពណ៌ខៀវ ចំនួន០១គ្រាប់), ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ទុយោសម្រាប់ចូករំលែកគ្រឿងញន ចំនួន០២, ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389144 នាក់